ព័ត៌មានអន្ដរជាតិ
៥ ចំណុចសំខាន់ៗការហៅទូរស័ព្ទរវាងលោក ចូ បៃដិន និងលោក ស៊ី ជីនពីង
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃសុក្របានធ្វើការហៅទូរស័ព្ទជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង ខណៈអាមេរិកដាក់សម្ពាធលើចិនកុំឲ្យផ្តល់ការគាំទ្រដល់រុស្ស៊ីក្នុងការវាយប្រហារលើអ៊ុយក្រែន ។
ហើយនេះគឺជាបញ្ហាចំនួន ៥ នៃការហៅទូរស័ព្ទរវាងលោក បៃដិន និងលោក ស៊ី ៖
១. លោក បៃដិន មិនបានធ្វើសំណើជាក់លាក់ណាមួយទៅកាន់ប្រទេសចិន និងបានដាក់ចេញនូវការវាយតម្លៃរបស់គាត់អំពីស្ថានភាពនៅអ៊ុយក្រែន
២. លោក បៃដិន បានលើកឡើងពីបញ្ហានៃមន្ទីរពិសោធន៍ស្រាវជ្រាវជីវសាស្រ្តនៅអ៊ុយក្រែន
៣. ក្រុងវ៉ាស៊ីនតោននៅតែមានការព្រួយបារម្ភថា ទីក្រុងប៉េកាំងនឹងផ្តល់ការគាំទ្រផ្នែកយោធាដល់ប្រទេសរុស្ស៊ី បើទោះបីជាលោក បៃដិន បានពិពណ៌នាអំពីផលវិបាក ប្រសិនបើប្រទេសចិនធ្វើដូច្នេះក៏ដោយ
៤. ភាគីទាំងពីរបានឯកភាពលើសារៈសំខាន់នៃការរក្សាទំនាក់ទំនងបើកចំហរដើម្បីគ្រប់គ្រងការប្រកួតប្រជែងរវាងប្រទេសទាំងពីរ
៥. លោក បៃដិន បានបញ្ជាក់សារជាថ្មីថា គោលនយោបាយរបស់សហរដ្ឋអាមេរិកលើតៃវ៉ាន់មិនផ្លាស់ប្តូរទេ ហើយទីក្រុងវ៉ាស៊ីនតោននឹងបន្តប្រឆាំងការផ្លាស់ប្តូរឯកតោភាគីចំពោះស្ថានភាពបច្ចុប្បន្ន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ទាហានស៊ីឈ្នួល អង់គ្លេស ចេញពី អ៊ុយក្រែន ក្រោយបម្រើការបានត្រឹម ៩ ម៉ោង
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៨ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន