Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky ផ្អាកគណបក្ស អ៊ុយក្រែន ចំនួន ១១ ដែលមានទំនាក់ទំនង ជាមួយ រុស្ស៊ី

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានបញ្ជាឲ្យផ្អាកសកម្មភាពរបស់គណបក្សនយោបាយចំនួន ១១ ដែលមានទំនាក់ទំនងជាមួយរុស្ស៊ី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណបក្សធំបំផុតក្នុងចំណោមគណបក្សទាំង ១១ នោះគឺគណបក្ស Opposition Platform for Life ដែលមានអាសនៈចំនួន ៤៤ ក្នុងចំណោម ៤៥០ អាសនៈនៅក្នុងសភារបស់ប្រទេសអ៊ុយក្រែន ។

គណបក្សនេះត្រូវបានដឹកនាំដោយលោក Viktor Medvedchuk ដែលមានទំនាក់ទំនងមិត្តភាពជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងជាឪពុករបស់នាង Medvedchuk ។

លោក Viktor Medvedchuk (ឆ្វេង)

គណបក្សធំមួយទៀតគឺគណបក្ស Nashi (Ours) ដឹកនាំដោយលោក Yevheniy Murayev ។ មុនពេលការលុកលុយរបស់រុស្ស៊ី, អាជ្ញាធរអង់គ្លេសបានព្រមានថា រុស្ស៊ីចង់ដំឡើងលោក Murayev ជាមេដឹកនាំអ៊ុយក្រែន ។

ថ្លែងនៅក្នុងវីដេអូមួយលោក Zelensky និយាយថា “ដោយសារសង្គ្រាមទ្រង់ទ្រាយធំដែលកើតឡើងដោយសហព័ន្ធរុស្ស៊ី និងទំនាក់ទំនងរវាងគណបក្ស ក៏ដូចជារចនាសម្ព័ន្ធនយោបាយមួយចំនួន ដូច្នេះសកម្មភាពរបស់គណបក្សនយោបាយមួយចំនួនត្រូវបានផ្អាក ហើយរយៈពេលគឺទៅតាមច្បាប់អាជ្ញាសឹក” ។

លោក​បាន​បន្ថែម​ថា​ “​សកម្មភាព​របស់​អ្នក​នយោបាយ​ដែល​មាន​គោល​បំណង​មិន​ចុះ​សម្រុង​គ្នា ​និង​ការ​សហការ​នឹង​មិន​ទទួល​បាន​ជោគជ័យ​សម្រាប់ប្រទេសអ៊ុយក្រែនឡើយ​” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Times of Israel

ចុចអាន ៖ មីស៊ីលលឿនជាងសំឡេង រុស្ស៊ី សម្លាប់ទ័ពអ៊ុយក្រែន និងទាហានស៊ីឈ្នួល ជាង ១០០ នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម៣ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម