ព័ត៌មានអន្ដរជាតិ
អាមេរិក ស្នើឲ្យ តួកគី បញ្ជូនប្រព័ន្ធការពារមីស៊ីលផលិតដោយ រុស្ស៊ី ទៅជួយ អ៊ុយក្រែន (មានវីដេអូ)
សហរដ្ឋអាមេរិក និងប្រទេសតួកគីបានពិភាក្សាគ្នាអំពីលទ្ធភាពដែលតួកគីផ្តល់ប្រព័ន្ធការពារមីស៊ីល S-400 ផលិតដោយរុស្ស៊ី ដល់កងកម្លាំងរបស់ទីក្រុងកៀវ ដើម្បីជួយពួកគេប្រយុទ្ធជាមួយកងទ័ពរុស្ស៊ី ចំពេលប្រតិបត្តិការពិសេសដែលកំពុងបន្តរបស់ទីក្រុងម៉ូស្គូនៅក្នុងប្រទេសអ៊ុយក្រែន ។
ទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់ប្រភពមិនបញ្ចេញឈ្មោះចំនួន ៣ ដោយនិយាយថា “មន្រ្តីអាមេរិកបានលើកឡើងនូវសំណើនេះកាលពីខែមុនជាមួយសមភាគីតួកគីរបស់ពួកគេ ប៉ុន្តែមិនមានសំណើជាក់លាក់ ឬផ្លូវការណាមួយត្រូវបានធ្វើឡើងនៅឡើយទេ” ។
ផ្ទុយទៅវិញ Reuters បានរាយការណ៍ថា ការផ្តល់យោបល់របស់អាមេរិកទាក់ទងនឹងប្រព័ន្ធការពារមីស៊ីល S-400 គឺជា “ផ្នែកនៃកិច្ចពិភាក្សាទ្រង់ទ្រាយធំរវាងអនុរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Wendy Sherman និងតួកគីអំពីរបៀបដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាចធ្វើបន្ថែមទៀតដើម្បីគាំទ្រអ៊ុយក្រែន និងអំពីរបៀបកែលម្អទំនាក់ទំនងទ្វេភាគី” ។
ទំនាក់ទំនងរបស់អ្នកទាំងពីរត្រូវបានបំផ្លាញដោយបញ្ហាប្រព័ន្ធការពារមីស៊ីល S-400 ចាប់តាំងពីទីក្រុងអង់ការ៉ា និងទីក្រុងមូស្គូបានចុះហត្ថលេខាលើកិច្ចសន្យាក្នុងឆ្នាំ ២០១៧ ស្តីពីការផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាសរុស្ស៊ីដល់ប្រទេសតួកគី ។
ទីក្រុងវ៉ាស៊ីនតោនបានអះអាងថា ទីក្រុងអង់ការ៉ាមិនធ្វើដូចសមាជិកណាតូផ្សេងទេ នៅពេលខ្លួនបានទិញសព្វាវុធពីរុស្ស៊ី ប៉ុន្តែរដ្ឋាភិបាលតួកគីបានអះអាងថា ខ្លួនមានសិទ្ធិក្នុងការជំរុញការការពារជាតិដូចដែលខ្លួនពេញចិត្ត ជាពិសេសចំពោះបញ្ហាដែលអាមេរិកបញ្ឈប់ការលក់ប្រព័ន្ធការពារដែនអាកាស Patriot របស់ខ្លួនទៅប្រទេសតួកគី ។
បន្ទាប់ពីទីក្រុងអង់ការ៉ាបានបដិសេធមិនព្រមលុបចោលកិច្ចព្រមព្រៀងប្រព័ន្ធការពារមីស៊ីល S-400, សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចមួយចំនួនលើវិស័យការពារជាតិរបស់ប្រទេសតួកគី ហើយបានបដិសេធមិនប្រគល់យន្តហោះចម្បាំង F-35 ជំនាន់ទី ៥ ដែលអាជ្ញាធរតួកគីបានចំណាយពីមុនមក ។
ទន្ទឹមនោះ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានថ្កោលទោសសកម្មភាពរបស់សេតវិមាន ប៉ុន្តែបានទទូចឲ្យរក្សា និងដាក់ពង្រាយប្រព័ន្ធការពារដែនអាកាស S-400 ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ លោក Zelensky ផ្អាកគណបក្ស អ៊ុយក្រែន ចំនួន ១១ ដែលមានទំនាក់ទំនង ជាមួយ រុស្ស៊ី
-
សន្តិសុខសង្គម២៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?