ព័ត៌មានអន្ដរជាតិ
លោក Zelenskiy ស្នើកិច្ចចរចាកំពូលជាមួយរុស្ស៊ីនៅអ៊ីស្រាអែល
នៅថ្ងៃអាទិត្យម្សិលមិញ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយថា ប្រទេសអ៉ីស្រាអែលបានកំពុងធ្វើការប្រឹងប្រែងជាច្រើនដើម្បីឲ្យមានកិច្ចពិភាក្សាសន្តិភាពកម្រិតកំពូលរវាងប្រទេសលោក និងរុស្ស៊ី ហើយលោកបានស្នើឲ្យធ្វើនៅទីក្រុងយេរូសាឡឹម។
លោក Zelenskiy ដែលនិយាយតាមរយៈវីដេអូអង្វរប្រចាំថ្ងៃរបស់លោកទៅពលរដ្ឋអ៊ុយក្រែន បន្ទាប់ពីថ្លែងទៅកាន់សភាអ៉ីស្រាអែលតាមរយៈវីដេអូថា លោកនាយករដ្ឋមន្ត្រី Naftali Bennett បានកំពុងព្យាយាមដើរតួនាទីជាអន្តរការីរវាងទីក្រុងកៀវ និងមូស្គូ។

«ពិតណាស់ អ៉ីស្រាអែលចាប់អារម្មណ៍ យុទ្ធសាស្ត្រដើម្បីការពារពលរដ្ឋ។ យើងយល់ពីបញ្ហាទាំងអស់»។ លោក Zelenskiy មានប្រសាសន៍ដែលពាក់អាវយឺតកាគីជាទម្លាប់របស់លោក។
លោកបន្តថា ៖«នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Bennett កំពុងព្យាយាមស្វែងរកមធ្យោបាយដើម្បីរៀបចំកិច្ចពិភាក្សា។ ហើយយើងខ្ញុំពិតជាអរគុណខ្លាំងណាស់។ យើងខ្ញុំសូមអរគុណចំពោះការប្រឹងប្រែងរបស់លោក ដូច្នេះឆាប់ៗ ឬក្នុងពេលដ៏ខ្លី យើងនឹងចាប់មានកិច្ចពិភាក្សាជាមួយរុស្ស៊ី អាចនៅទីក្រុងយេរូសាឡឹម»។
«នោះជាកន្លែងដ៏ត្រឹមត្រូវដើម្បីស្វែងរកសន្តិភាព។ ប្រសិនអាចទៅរួច»។
កាលពីសប្តាហ៍មុន លោក Bennett បានខិតខំប្រឹងប្រែងដើម្បីនាំយកភាគីទាំងពីរឲ្យជួបគ្នា និងបាននិយាយជាច្រើនលើកជាមួយភាគីទាំងពីរគឺលោក Zelenskiy និងប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន។ កាលពីសប្តាហ៍មុន លោកបានធ្វើដំណើរជាសម្ងាត់ទៅកាន់ទីក្រុងមូស្គូដើម្បីជួបមេដឹកនាំរុស្ស៊ី៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters

-
សន្តិសុខសង្គម២០ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក