Connect with us

ព័ត៌មានអន្ដរជាតិ

ស្លូវ៉ាគី​​ចាប់​​ផ្តើម​​ពង្រាយ​​ប្រព័ន្ធ​​ការពារ​វាយ​​ប្រហារ​​​អាកាស​ Patriot

បានផុស

នៅ

ប្រព័ន្ធ​ការពារ​ពី​ការ​វាយ​ប្រហារ​លើ​អាកាស Patriot បាន​​ទៅ​ដល់​ប្រទេស​ស្លូវ៉ាគី​ពី​ប្រទេស​ដៃ​គូ​អង្គការ​ណាតូ​ហើយ និង​​ការ​ដាក់​ពង្រាយ​នឹង​ធ្វើ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។ នេះ​ជា​ការ​ឲ្យ​ដឹង​ពី​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ស្លូវ៉ាគី​បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ។

ប្រព័ន្ធ​ការពារ​នឹង​ត្រូវដំឡើង​ឲ្យ​ដំណើរ​ការ​ដោយ​​កង​ទ័ព​អាល្លឺម៉ង់ និង​ហុល្លង់ ហើយ​​នឹង​ចាប់​ផ្តើម​ដាក់​ពង្រាយ​នៅ​ព្រលាន​យន្តហោះ Sliac ភាគ​កណ្តាល​ប្រទេស​ស្លូវ៉ាគី​ដើម្បី​ជួយ​ពង្រឹង​​សមត្ថភាព​​ការពារ​ផ្នែក​ខាង​កើត​របស់​ណាតូ។​

ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែនបាន​ជំរុញ​ឲ្យ​សម្ព័ន្ធ​ភាព​​ប្រឹង​ប្រែង​ពង្រឹង​សមត្ថភាព​ការពារ​របស់​ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រព័ន្ធ​ការពារ Patriot នឹង​ជា​ផ្នែក​មួយ​នៃ​ក្រុម​សមរភូមិ​ថ្មី​របស់ ណាតូ នៅ​ស្លូវ៉ាគី ដែល​មាន​ព្រំ​ដែន​ជាប់​ប្រទេស​អ៊ុយក្រែន។

រដ្ឋ​មន្ត្រី​ការពារ​ជាតិ លោក Jaroslav Nad មាន​ប្រសាសន៍​តាមបណ្តាញ​សង្គម Facebook ថា ៖«ខ្ញុំ​​រីក​រាយ​ដើម្បី​បញ្ជាក់​ថា ឈុត​គ្រឿង​ដំបូង​​សម្រាប់​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​ពី​ការ​វាយ​ប្រហារ​អាកាស Patriot បាន​មក​ដល់​ស្លូវ៉ាគី​ហើយ»។

លោក Nad បាន​ឲ្យ​ដឹង​ថា ប្រព័ន្ធ​ Patriot នឹង​ជា​ការ​បំពេញ​បន្ថែម​ និងមិន​មែន​​ជា​ការ​ជំនួស​ប្រព័ន្ធ S-300 ដែល​ផលិត​សម័យ​កាល​សូវៀត​នោះ​ទេ​ដែល​ស្លូវ៉ាគី​ប្រតិបត្តិការ។

«ជា​បណ្តោះ​អាសន្ន ប្រព័ន្ធ​នឹង​ត្រូវ​បាន​ដាក់​ពង្រាយ​នៅមូលដ្ឋាន​ទ័ព​អាកាស​​ Sliac, ​តំបន់​ដាក់​ពង្រាយ​បន្ថែម​ទៀត​កំពុង​ត្រូវ​បាន​ពិគ្រោះ​គ្នា​… ដូច្នេះគំរប​សុវត្ថិភាព​​កាន់​តែ​ធំ​ទូលាយនៅ​​ទឹក​ដី​ស្កូវ៉ាគី»។ លោក Nad បាន​បញ្ជាក់។

លោក​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​បាន​និយាយ​កាល​ពី​សប្តាហ៍​មុន​ថា ស្លូវ៉ាគី​មាន​ឆន្ទៈ​ផ្តល់​ប្រព័ន្ធ​ការពារ S-300 ទៅ​អ៊ុយក្រែន ប្រសិន និង​នៅ​ពេល​ទទួល​បាន​ប្រព័ន្ធ​ការពារ​ថ្មី​ដើម្បី​ជំនួស៕ ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក​ ហេង​ សួរ​ ៖ ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈមិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ១២ ម៉ោង មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានជាតិ២០ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម១៩ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម