ព័ត៌មានអន្ដរជាតិ
លោក Zelensky៖ ការចរចាបរាជ័យមានន័យថាជា សង្គ្រាមលោកលើកទីបី
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា លោកជឿថា ការបរាជ័យក្នុងកិច្ចចរចាបញ្ចប់ការវាយលុករបស់រុស្ស៊ី នឹងមានន័យថាជា “សង្រ្គាមលោកលើកទីបី”។

ថ្លែងទៅកាន់ CNN កាលពីថ្ងៃអាទិត្យទី២០ខែមីនា លោក Zelensky និយាយថា លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីដោះស្រាយដោយផ្ទាល់ ជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ លោកជឿជាក់ថា ការចរចាគឺជាមធ្យោបាយតែមួយគត់ដើម្បីបញ្ចប់ការប្រយុទ្ធគ្នា។ ខ្ញុំគិតថា យើងត្រូវប្រើទម្រង់ណាមួយ ឱកាសណាមួយដើម្បីមានលទ្ធភាពចរចា។
ទោះបីជាយ៉ាងណាក៏ដោយ លោក Zelensky លើកឡើងថា លោកបដិសេធកិច្ចព្រមព្រៀងណាមួយដែលតម្រូវឲ្យអ៊ុយក្រែនទទួលស្គាល់តំបន់បំបែកខ្លួនដែលឧបត្ថម្ភដោយរុស្ស៊ីថា ជាតំបន់ឯករាជ្យ។

ប្រធានាធិបតីអ៊ុយក្រែនរូបនេះ ក៏បានអះអាងផងដែរថា លោកជឿជាក់ថា ប្រសិនបើប្រទេសរបស់លោកជាសមាជិកអង្គការណាតូ នោះសង្រ្គាមនឹងមិនផ្ទុះឡើងឡើយ។
ប្រសិនបើសមាជិកណាតូ ត្រៀមខ្លួនរួចហើយដើម្បីឃើញយើងក្នុងសម្ព័ន្ធភាពនោះ សូមធ្វើវាភ្លាមៗទៅ ព្រោះមនុស្សស្លាប់រាល់ថ្ងៃ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ចិន អះអាងជាថ្មី៖ ទីក្រុងប៉េកាំង នឹងមិនបញ្ជូនអាវុធទៅឲ្យ រុស្ស៊ី ទេ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ