ព័ត៌មានអន្ដរជាតិ
Joe Biden ធ្វើដំណើរទស្សនកិច្ចអឺរ៉ុប ដើម្បីប្រមូលការគាំទ្រ ប្រឆាំង Putin (មានវីដេអូ)
សេតវិមានបាននិយាយកាលពីថ្ងៃអាទិត្យទី២០ខែមីនាថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងធ្វើដំណើរទៅកាន់ប្រទេសប៉ូឡូញនៅថ្ងៃសុក្រទី២៥ខែមីនាខាងមុខនេះ ដើម្បីជួបជាមួយលោកប្រធានាធិបតី Andrzej Duda សម្រាប់កិច្ចពិភាក្សាជុំវិញការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន។

អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “លោកប្រធានាធិបតី នឹងពិភាក្សាអំពីរបៀបដែលសហរដ្ឋអាមេរិក រួមជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់យើង កំពុងឆ្លើយតបទៅនឹងវិបត្តិមនុស្សធម៌ និងសិទ្ធិមនុស្ស ដែលបង្កើតឡើងដោយសង្រ្គាមអយុត្តិធម៌ និងគ្មានហេតុផលរបស់រុស្ស៊ីលើអ៊ុយក្រែន”។
សេចក្តីថ្លែងការណ៍បានបន្ថែមថា ដំណើររបស់លោក Biden នឹងធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសបែលហ្ស៊ិក ដើម្បីជួបជាមួយបណ្តាមេដឹកនាំមកពីអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO), ក្រុមប្រទេស G7 និងសហភាពអឺរ៉ុប។

លោកស្រី Psaki បាននិយាយអំពីដំណើររបស់លោក Biden ទៅកាន់អឺរ៉ុបថា “ដំណើរនេះ នឹងផ្តោតលើការបន្តប្រមូលផ្តុំពិភពលោក ក្នុងការគាំទ្រប្រជាជនអ៊ុយក្រែន និងប្រឆាំងការវាយលុករបស់លោកប្រធានាធិបតី Putin”។
ទោះបីជាយ៉ាងណាក៏ដោយ លោក Biden មិនមានគម្រោងធ្វើដំណើរចូលទៅក្នុងប្រទេសអ៊ុយក្រែននោះទេ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ លោក Zelensky៖ ការចរចាបរាជ័យមានន័យថាជា សង្គ្រាមលោកលើកទីបី

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ