Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋ​​មន្ត្រី​​ការ​​បរទេស​​ចិន​ថា ចិន​​ស្ថិត​​នៅ​​ផ្នែក​​ត្រឹម​ត្រូវ​​​នៃ​​ប្រវត្តិ​​សាស្ត្រ​​ជុំ​​វិញ​​សង្គ្រាម​​អ៊ុយក្រែន

បានផុស

នៅ

ប្រទេស​ចិន​ឈរ​លើ​គោល​ជំហរត្រឹម​ត្រូវ​​នៃ​ប្រវត្តិ​សាស្ត្រ​ជុំ​វិញ​វិបត្តិ​​អ៊ុយក្រែន​ ខណៈ​​​ពេល​វេលា​នឹង​បញ្ជាក់​ ហើយ​គោលជំហរ​របស់​ខ្លួន​គឺ​ស្ថិត​នៅ​ក្នុង​ជួរ​ដែល​ប្រទេស​ភាគ​ច្រើន​បំផុត​ចង់​បាន។ នេះ​ជា​សំដី​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចិន លោក Wang Yi។

យោង​តាម​សេចក្តី​ថ្លែង​ការណ៍​មួយ​ចេញ​ផ្សាយ​ដោយ​ក្រសួងរបស់​លោក​កាល​ពី​ថ្ងៃ​អាទិត្យ​ថា លោក​រដ្ឋ​មន្ត្រី Wang បាន​ប្រាប់​អ្នក​កាសែត​កាល​ពីយប់​ថ្ងៃ​សៅរ៍​ថា ៖«ចិន​នឹង​មិន​ទទួល​យកការ​បង្វិត​បង្ខំ​ ឬ​សម្ពាធ​ពី​ក្រៅ​ណា​មួយ​នោះ​ទេ ហើយ​ប្រឆាំង​​រាល់​ការ​ចោទ​ប្រកាន់ និង​ការ​សង្ស័យ​​ដោយ​គ្មាន​មូលដ្ឋាន​លើ​ចិន»។

លោក Wang Yi
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​អត្ថាធិប្បាយ​របស់​លោក  Wang កើត​មាន​ឡើង បន្ទាប់​ពី​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន បាន​ព្រមាន​សមភាគី​របស់​លោក​គឺ​ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង កាល​ពី​ថ្ងៃ​សុក្រ​ពី​ផល​វិបាក ប្រសិន​បើ​ទី​ក្រុង​ប៉េកាំង​ផ្តល់​ការ​គាំទ្រ​សម្ភារ​ដល់​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។

អំឡុង​ពេល​ការ​ហៅ​វីដេអូ លោក ស៊ី បាន​ប្រាប់​លោក បៃដិន​ ថា​ សង្គ្រាម​នៅ​អ៊ុយក្រែន​ត្រូវ​តែ​បញ្ឈប់​ឲ្យ​បាន​លឿន​បំផុត​តាម​ដែល​អាច​ទៅ​រួច និងបាន​អំពាវ​នាវ​ដល់​ប្រទេស​ជា​សមាជិក​ណាតូ​រៀប​ចំ​កិច្ច​ពិភាក្សា​ជា​មួយ​ទី​ក្រុង​មូស្គូ។ ទោះ​បី​ជា​យ៉ាង​ណា លោក​មិន​បាន​បន្ទោស​រុស្ស៊ី​ទេ។ នេះ​បើ​យោង​តាម​​សេចក្តី​ថ្លែង​ការណ៍​របស់​ទី​ក្រុង​ប៉េកាំង​អំពី​ការ​ហៅ​វីដេអូ​នោះ។

លោក Wang មាន​ប្រសាសន៍​ថា សារ​សំខាន់​បំផុត​ដែល​លោក ស៊ី ផ្ញើ​គឺ​ថា ចិន​តែង​តែ​ជា​កម្លាំង​មួយ​សម្រាប់​ការ​រក្សា​សន្តិភាព​ពិភព​លោក។

«យើង​តែង​តែ​​ឈរ​លើ​ការ​ថែ​​រក្សា​សន្តិភាព និង​ប្រឆាំង​នឹង​សង្គ្រាម»។ លោក Wang មាន​ប្រសាសន៍​ដោយ​សង្កត់​ធ្ងន់​ថា ចិន​នឹង​​ធ្វើ​ការ​វិនិច្ឆ័យ​ដោយ​ឯករាជ្យ។

លោក​បន្ថែម​ថា ៖«គោល​ជំហរ​របស់​ចិន​គឺ​មាន​កម្មវត្ថុ និង​យុត្តិធម៌ ហើយ​ស្ថិត​ក្នុង​ជួរ​ជា​មួយ​ប្រទេស​ជា​ច្រើន​បំផុត​ដែល​ចង់​បាន។ ពេល​វេលា​នឹង​បញ្ជាក់​ថា ការអះ​អាង​របស់​ចិន​គឺ​ស្ថិត​នៅ​​ផ្នែក​ត្រឹម​ត្រូវ​នៃ​ប្រវត្តិ​សាស្ត្រ»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៦ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ៥ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានជាតិ១៨ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ២០ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម