Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន គិតខុស ២ ចំណុច ក្នុងការវាយលុក អ៊ុយក្រែន (មានវីដេអូ)

បានផុស

នៅ

អ្នកប្រវត្តិសាស្ត្រអ៊ុយក្រែនម្នាក់ បានសរសេរអត្ថបទមួយនៅក្នុងកាសែត The New York Times កាលពីថ្ងៃអាទិត្យទី២០ខែមីនាថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានធ្វើការគណនាខុសចំនួនពីរចំណុច ទាក់ទងនឹងការវាយលុកអ៊ុយក្រែន។

This image has an empty alt attribute; its file name is thumbs_b_c_50e466a234f466ff16d1de256416c841.jpg

លោក Yaroslav Hrytsak ប្រវត្តិវិទូ និងជាសាស្រ្តាចារ្យនៅសកលវិទ្យាល័យកាតូលិកអ៊ុយក្រែន បានសរសេរថា “ការវាយលុករបស់រុស្ស៊ី ត្រូវបានជួបប្រទះជាមួយនឹងការតស៊ូរបស់វីរជនអ៊ុយក្រែន និងការបង្រួបបង្រួមរបស់លោកខាងលិច”។

លោកបានសំដៅទៅលោក ពូទីន ថាជា អ្នកកលយុទ្ធដ៏ប៉ិនប្រសប់ ប៉ុន្តែជាអ្នកយុទ្ធសាស្ត្រគ្មានសមត្ថភាព ហើយបាននិយាយថា គាត់បានធ្វើការគណនាខុសធំបំផុត ដោយគាត់មិនបានគិតដល់ថា នឹងមានការឆ្លើយតបពីប្រទេសលោកខាងលិច និងការតស៊ូរបស់អ៊ុយក្រែនដូចបែបនេះទេ។

This image has an empty alt attribute; its file name is maxresdefault-5-1024x576.jpg
លោក Yaroslav Hrytsak ប្រវត្តិវិទូ និងជាសាស្រ្តាចារ្យនៅសកលវិទ្យាល័យកាតូលិកអ៊ុយក្រែន

ទីមួយ គាត់សង្ឃឹមថា ដូចករណីសង្រ្គាមរបស់គាត់ប្រឆាំងនឹងហ្សកហ្ស៊ី, ពួកបស្ចិមប្រទេសនឹងមិនអើពើការវាយលុករបស់គាត់ប្រឆាំងនឹងអ៊ុយក្រែនឡើយ។ ការឆ្លើយតបរួបរួមពីលោកខាងលិចមិនមែនជាអ្វីដែលគាត់រំពឹងទុកនោះទេ។

ទីពីរ ចាប់តាំងលោក ពូទីន គិតក្នុងចិត្តថា រុស្ស៊ី និងអ៊ុយក្រែន ជាប្រទេសតែមួយ គាត់ជឿជាក់ថា ទាហានរុស្ស៊ី ដែលចូល អ៊ុយក្រែន នឹងទទួលការស្វាគមន៍ដោយផ្កា។

This image has an empty alt attribute; its file name is 0x0-1024x683.jpg

លោក Hrytsak បានសរសេរថា ទោះបីជាលោក ពូទីន ទំនងជាបង្កើនជម្លោះបន្ថែមទៀតក៏ដោយ ក៏គាត់ប្រហែលជាមិនអាចយកជ័យជម្នះបានដែរ។ លោក ពូទីន ជឿ​ថា គាត់​កំពុង​តែ​ធ្វើ​សង្គ្រាម​មិន​មែន​ជាមួយ​អ៊ុយក្រែន​ទេ ប៉ុន្តែ​ជាមួយ​លោក​ខាង​លិច​លើ​ទឹកដី​អ៊ុយក្រែន។

លោក Hrytsak អះអាងថា មធ្យោបាយតែមួយគត់ដើម្បីបញ្ឈប់លោក ពូទីន គឺត្រូវបង្វែរជំនឿរបស់គាត់ថា អ៊ុយក្រែនមិនមែនកំពុងប្រយុទ្ធតែម្នាក់ឯងទេ ប៉ុន្តែអ៊ុយក្រែនមានជំនួយពីលោកខាងលិចនិងជាផ្នែកមួយនៃលោកខាងលិច៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ The Hill

ចុចអាន៖ Joe Biden ធ្វើដំណើរទស្សនកិច្ចអឺរ៉ុប ដើម្បីប្រមូលការគាំទ្រ ប្រឆាំង Putin

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ២៣ នាទីutes មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៤៩ នាទីutes មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម