Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ដាក់គុកស្រ្តីដែលអះអាងថា ខ្លួនត្រូវគេបូមឈាម និងប៉ុនប៉ងវះយកសរីរាង្គនៅ កម្ពុជា

បានផុស

នៅ

ស្ត្រីថៃម្នាក់ ដែលអះអាងថា ជនជាតិចិន លួចបូមឈាម និងប៉ុនប៉ងវះយកសរីរាង្គ នៅកម្ពុជា ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៦ខែ ដោយមិនមានការលើកលែង។

This image has an empty alt attribute; its file name is 275816001_5238233279560167_4211155593752853638_n-1536x1025-1-1024x683.webp
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Areeya Komkratok អាយុ ២៥ឆ្នាំ បានសារភាពថា នាងបានប្រឌិតរឿងនេះទាំងស្រុង ដោយសារតែនាងចង់ត្រឡប់ទៅប្រទេសថៃជាបន្ទាន់។

Areeya រួម​នឹង​ជនជាតិ​ថៃចំនួន ៧​នាក់​ផ្សេង​ទៀត ដែល​ត្រូវ​បាន​គេ​ល្បួង​ឲ្យ​មក​ធ្វើ​ការ​ដោយ​ខុស​ច្បាប់​នៅ​កម្ពុជា ត្រូវ​បាន​ជួយ​សង្គ្រោះ និង​នាំ​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​កាល​ពី​ដើម​ខែ​នេះ។

This image has an empty alt attribute; its file name is IMG_20032022_064751.webp

នៅពេលជួយសង្គ្រោះ, Areeya អះអាងថា នាងត្រូវបានក្រុមអ្នកមានចិនចាក់ថ្នាំសន្លប់ បូមឈាមចំនួន៣ប្លោក ហើយរៀបចំវះយកផ្នែកផ្សេងៗនៃរាងកាយរបស់នាង។ Areeya ថែមទាំងបង្កើត​គណនី​ហ្វេស​ប៊ុក​ក្លែងក្លាយ ក្នុងគោលបំណង​ទាមទារ​ជំនួយ​បន្ទាន់​ពី​មន្ត្រី​ថៃ ដើម្បី​ឲ្យ​នាង​ឆាប់​បានវិលត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​ទៀតផង។

ជំនួយការអគ្គស្នងការ​នគរបាល​ជាតិថៃ លោក Surachate Hakparn បានប្រញាប់ប្រញាល់ជួយជនជាតិថៃចំនួន៨នាក់ ដែលគិតថាមានហានិភ័យនៃការវះយកសរីរាង្គ។ ប៉ូលិស​ថៃ​បាន​សម្របសម្រួល​ជាមួយ​មន្ត្រី​កម្ពុជា ​ដើម្បី​បញ្ជូន​អ្នក​ទាំង​៨​ ទៅ​ប្រទេស​ថៃវិញដោយសុវត្ថិភាព ​តាម​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ ​ក្នុង​ខេត្ត​ ស្រះកែវ ​កាលពី​ថ្ងៃ​ទី​៩ មីនា។

This image has an empty alt attribute; its file name is 275583372_916819029015235_8178720362796609650_n-1024x682.webp

អគ្គស្នងការ​រងនគរបាល​ជាតិថៃ លោក Roy Ingkapairote បានបញ្ជាក់ថា Areeya បានប្រឌិតរឿងនេះទាំងស្រុង ដោយសារតែនាងចង់បានជំនួយបន្ទាន់ ដើម្បីត្រឡប់ទៅប្រទេសថៃវិញ។ លោក​ថ្លែង​ថា ​សក្ខីកម្ម​មិន​ពិត ​បាន​ប៉ះ​ពាល់​ដល់​ទំនាក់​ទំនង​ល្អ​រវាង​កម្ពុជា​និង​ថៃ។

ការភូតកុហករបស់ Areeya មិនត្រឹមតែជាបទល្មើសធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែវាក៏ប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រជាជន និងមន្ត្រីកម្ពុជា ដែលធ្វើការជាមួយគ្នាលើករណីនេះផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖​ Thaiger

ចុចអាន៖ អាជ្ញាធរថៃ-កម្ពុជា​ អះអាងថា​ ព័ត៌មាន​នៃការចាប់​ជំរិត​ដោយ​បង្ខំឱ្យ​បូម​យកឈាម​លក់​មិនមែន​ជាការពិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១៥ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១៦ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១៦ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១៦ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១៦ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសចូលឆ្នាំសកល ២០២៥

ព័ត៌មានជាតិ២១ ម៉ោង មុន

លោក ស៊ី ជីនពីង កោតសរសើរតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុថា ជាគំរូនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងកម្ពុជា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ឆ្លងឆ្នាំសកលឆ្នាំនេះ រាជធានីភ្នំពេញមានរៀបចំការប្រគុំតន្រ្តីខ្នាតធំ ៤ទីតាំង ជាមួយនឹងការបាញ់កាំជ្រួចយ៉ាងគគ្រឹកគគ្រេង

ព័ត៌មានជាតិ២០ ម៉ោង មុន

នៅខេត្តរតនគិរី អង្គការភ្លែនកម្ពុជា ប្រកាសជ្រើសរើសយុវជនឱ្យចូលរួមធ្វើការងារសង្គម និងអភិវឌ្ឍសហមគន៍

សេចក្ដីជូនដំណឹង១៧ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ​ម៉ប់ សារិនសូមក្រាបបង្គំទូលថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១៧ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ម៉ប់ សារិន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចូលឆ្នាំសកល ២០២៥

Sokha Hotels

ព័ត៌មានពេញនិយម