ព័ត៌មានអន្ដរជាតិ
អាមេរិក គិតគូរ ផ្តល់ប្រព័ន្ធការពារដែនអាកាសរយៈកម្ពស់ខ្ពស់ឲ្យ អ៊ុយក្រែន (មានវីដេអូ)
អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក John Kirby និយាយថា សហរដ្ឋអាមេរិកកំពុងស្ថិតក្នុង កិច្ចពិភាក្សា ជាមួយប្រទេសផ្សេងទៀត ដើម្បីផ្តល់ប្រព័ន្ធការពារដែនអាកាសរយៈកម្ពស់ខ្ពស់ដល់ ប្រទេសអ៊ុយក្រែន។

រហូតមកដល់បច្ចុប្បន្ន សហរដ្ឋអាមេរិកបានផ្តល់អាវុធប្រឆាំងយន្តហោះ Stinger ដល់អ៊ុយក្រែនរួចហើយ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រព័ន្ធទាំងនេះ មានប្រសិទ្ធភាពជាចម្បងប្រឆាំងនឹងឧទ្ធម្ភាគចក្រ និងយន្តហោះដែលហោះហើរទាបៗ តែមិនអាចប្រឆាំងយន្តហោះចម្បាំងដែលហោះក្នុងរយៈកម្ពស់ខ្ពស់បានទេ។
មានសេចក្តីរាយការណ៍ថា ប្រទេសមួយចំនួនរួមទាំងស្លូវ៉ាគីផងដែរ បានបង្ហាញឆន្ទៈ ផ្តល់ឲ្យអ៊ុយក្រែននូវប្រព័ន្ធប្រឆាំងយន្តហោះ S-300។

ថ្វីបើលោក Kirby មិនធ្វើអត្ថាធិប្បាយដោយផ្ទាល់លើស្លូវ៉ាគី ឬ S-300 ក៏ដោយ ប៉ុន្តែលោកនិយាយថា សហរដ្ឋអាមេរិកកំពុងស្ថិតក្នុងការពិគ្រោះយោបល់ អំពីប្រភេទនៃសមត្ថភាពការពារ ដើម្បីរួមបញ្ចូលការការពារដែនអាកាសរយៈកម្ពស់ខ្ពស់ ដែលអ៊ុយក្រែន អាចប្រើប្រាស់បាន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ចិន ប្រកាសផ្តល់ ជំនួយ មនុស្សធម៌ ជាង ១លានដុល្លារ បន្ថែម ទៀត ដល់ អ៊ុយក្រែន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង