ព័ត៌មានអន្ដរជាតិ
ថតជាប់ស្តែងៗ យន្តហោះចិន ធ្លាក់ដាំក្បាលចុះ បុកភ្នំ កាលពីម្សិលមិញ
ក្រុមហ៊ុន China Eastern បានបញ្ជាក់ថា មានអ្នកស្លាប់ បន្ទាប់ពីយន្តហោះដឹកមនុស្ស ១៣២ នាក់ បានធ្លាក់លើភ្នំមួយនៅភាគខាងត្បូងប្រទេសចិន កាលពីថ្ងៃចន្ទទី២១ខែមីនា ភ្លាមៗបន្ទាប់ពីបាត់បង់ទំនាក់ទំនងជាមួយការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស ហើយបានធ្លាក់ចុះរាប់ពាន់ម៉ែត្រក្នុងរយៈពេលត្រឹមតែ ៣ នាទីប៉ុណ្ណោះ។

យោងតាមរដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន (CAAC) បានឲ្យដឹងថា យន្តហោះ Boeing 737-800 មួយគ្រឿងនេះ បានធ្វើដំណើរចេញពីទីក្រុង Kunming ទៅកាន់មជ្ឈមណ្ឌលភាគខាងត្បូង Guangzhou ហើយបានបាត់ការទាក់ទងលើទីក្រុង Wuzhou ក្នុងតំបន់ Guangxi។

វីដេអូ CCTV ដ៏រន្ធត់ត្រូវបានគេចែកចាយពាសពេញប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបង្ហាញពីយន្តហោះធ្លាក់ដាំក្បាលចុះ បុកភ្នំបង្កទៅជាអគ្គិភ័យឆាបឆេះ។

លោកប្រធានាធិបតី Xi Jinping បាននិយាយថា លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះឧបទ្ទវហេតុនេះ ហើយបានបញ្ជាឲ្យមានការស៊ើបអង្កេតភ្លាមៗ រកមូលហេតុ។

ទោះបីជាយ៉ាងណាក៏ដោយ គេមិនទាន់ច្បាស់ទេថាតើអ្វីនាំឲ្យយន្តហោះដាំក្បាលចុះ និងធ្លាក់ភ្លាមៗបែបនេះ ប៉ុន្តែអ្នកជំនាញអាកាសចរណ៍បានប្រាប់ MailOnline ថា វាអាចបណ្តាលមកពីអ្នកបើក បាត់បង់ការគ្រប់គ្រងក្នុងរយៈកម្ពស់ខ្ពស់ ឬការខូចអ្វីមួយនៅក្នុងកាប៊ីន៕







សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ធ្លាក់យន្តហោះដឹកអ្នកដំណើរ ១៣៣ នាក់នៅ ចិន ពេលនេះមិនទាន់ដឹងជោគវាសនា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២៤ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១៤ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ