ព័ត៌មានអន្ដរជាតិ
ឡើងកម្តៅ! អឺរ៉ុប បង្កើតកងកម្លាំងប្រតិកម្មរហ័ស មានទាហានរហូតដល់ ៥ ០០០ នាក់ (មានវីដេអូ)
បណ្តារដ្ឋមន្ត្រីការបរទេស និងការពារជាតិរបស់សហភាពអឺរ៉ុប (EU) កាលពីថ្ងៃចន្ទទី២១ខែមីនា បានយល់ព្រមលើយុទ្ធសាស្ត្រសន្តិសុខ ដែលសំដៅជំរុញភាពខ្លាំងខាងយោធារបស់ប្លុកនេះ នៅពេលសង្រ្គាមបានវិលត្រលប់មកអឺរ៉ុបវិញ។
រដ្ឋមន្ត្រីទាំងអស់បានឯកភាពគ្នា បង្កើតកម្លាំងប្រតិកម្មរហ័ស ដោយកងទ័ពរហូតដល់ ៥ ០០០នាក់ នឹងត្រូវបានដាក់ពង្រាយយ៉ាងឆាប់រហ័ស ក្នុងអំឡុងពេលមានវិបត្តិ។
ប្រធានគោលនយោបាយការបរទេស EU លោក Josep Borrell បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការគំរាមកំហែងកំពុងកើនឡើង ហើយតម្លៃនៃភាពអសកម្មគឺច្បាស់លាស់”។
ការងារលើយុទ្ធសាស្ត្រនេះ បានចាប់ផ្តើមនៅឆ្នាំ២០២០, មុនពេលមានជំងឺរាតត្បាតរាតត្បាត, មុនអាមេរិកដកទ័ពចេញពីអាហ្វហ្គានីស្ថាន និងមុនសង្រ្គាមអ៊ុយក្រែន។ បន្ទាប់ពីការវាយលុក របស់រុស្ស៊ីលើអ៊ុយក្រែនបានកើតឡើងនៅថ្ងៃទី២៤ខែកុម្ភៈ EU ក៏បានពង្រឹងជំហររបស់ខ្លួនលើទីក្រុងមូស្គូ។
ប្លុកនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “EU ត្រូវតែអាចការពារប្រជាពលរដ្ឋរបស់ខ្លួន និងដើម្បីរួមចំណែកដល់សន្តិភាព និងសន្តិសុខអន្តរជាតិ។ រឿងនេះគឺកាន់តែសំខាន់ នៅពេលសង្រ្គាមបានវិលត្រលប់មកអឺរ៉ុបជាថ្មី បន្ទាប់ពីការវាយលុកដោយអយុត្តិធម៌ និងគ្មានហេតុផលរបស់រុស្ស៊ីប្រឆាំងអ៊ុយក្រែន ក៏ដូចជាការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយសំខាន់ៗផងដែរ”។
រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់លោកស្រី Christine Lambrecht បាននិយាយនៅក្នុងទីក្រុងព្រុចសែលថា ទីក្រុង បែរឡាំង បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់នូវស្នូលនៃកម្លាំងប្រតិកម្មរហ័សថ្មីរបស់ EU នៅឆ្នាំ២០២៥ ដែលជាឆ្នាំ ខ្លួនមានបំណងក្លាយជាប្រតិបត្តិការពេញលេញ។
កម្លាំងនេះនឹងជំនួសក្រុមសមរភូមិដែល EU មានតាំងពីឆ្នាំ២០០៧មក ប៉ុន្តែមិនដែលប្រើទេ។ ផែនការសម្រាប់ការជួសជុលឡើងវិញនេះ បានទទួលការចាប់អារម្មណ៍បន្ទាប់ពីបណ្តាប្រទេសនៅអឺរ៉ុប ជួបផលលំបាកក្នុងការដោះស្រាយជាមួយការដកទ័ពចេញពីទីក្រុងកាប៊ុលក្នុងខែសីហាឆ្នាំមុន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ លោក Zelensky៖ អ៊ុយក្រែន នឹងមិនឱនក្បាល ចំពោះឱសានវាទរបស់ រុស្ស៊ី ឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់