ព័ត៌មានអន្ដរជាតិ
សប្តាហ៍មុន អ្នកស្លាប់ដោយសារជំងឺកូវីដ១៩នៅអាមេរិកឈានដល់កម្រិតកំណត់ត្រា
សហរដ្ឋអាមេរិកបានបាត់បង់មនុស្សជាង១៧,០០០នាក់ដោយសារជំងឺកូវីដ១៩កាលពីសប្តាហ៍មុនដែលនេះជាចំនួនច្រើនបំផុតចាប់តាំងពីរោគរាតត្បាតជាសកលកើតឡើង។
ទោះបីជាជនជាតិអាមេរិកត្រូវបានគេចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech នៅថ្ងៃអង្គារនេះក៏ដោយក៏មន្រ្តីសុខាភិបាលបានព្រមានថា ការឆ្លងនឹងបន្តកើនឡើងនៅប៉ុន្មានសប្តាហ៍ខាងមុខនេះនៅពេលក្រុមគ្រួសារប្រមូលផ្តុំគ្នាសម្រាប់រដូវវិស្សមកាលពិធីបុណ្យណូអែល។
យោងតាម Reuters បានឲ្យដឹងថា ការស្លាប់បានកើនឡើង១២ភាគរយនៅក្នុងសប្តាហ៍នេះគិតត្រឹមថ្ងៃទី១៣ខែធ្នូពោលគឺឈានដល់ចំនួនសរុបប្រហែល៣០០,០០០នាក់ចាប់តាំងពីជំងឺរាតត្បាតផ្ទុះឡើង។
ជាងពាក់កណ្តាលនៃរដ្ឋរបស់សហរដ្ឋអាមេរិកបានអនុវត្តការរឹតបន្តឹងថ្មីស្របពេលផ្នែកសង្គ្រោះបន្ទាន់ជាច្រើនជិតលេងទទួលអ្នកជំងឺបានទៀតហើយ។ វិទ្យាស្ថានវាស់វែងនិងវាយតម្លៃសុខភាពនៅសាកលវិទ្យាល័យវ៉ាស៊ីនតោនបានព្យាករណ៍ថា មរណភាពដោយសារជំងឺកូវីដ១៩នឹងកើនលើស៥០ម៉ឺននាក់ត្រឹមថ្ងៃទី១ខែមេសា។
ចំនួនករណីថ្មីបានកើនឡើង១៥ភាគរយដល់ជិត១.៦លាននាក់កាលពីសប្តាហ៍មុន។ គិតត្រឹមពេលនេះ សហរដ្ឋអាមេរិកមានអ្នកឆ្លងកូវីដសរុបចំនួន១៦,៩៣២,៥៧០នាក់និងអ្នកស្លាប់៣០៧,៩៨៩នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ អគ្គនាយកពន្ធនាគារ ឆ្លងកូវីដ បានជាសះស្បើយវិញហើយ ចាកចេញពីមន្ទីរពេទ្យ
ចុចអាន៖ កុមារអាយុ ០១ ឆ្នាំនៅនិរោធឆ្លងកូវីដ ១៩ ពីម្តាយ តេស្ត ០៣ ដងទើបឃើញវិជ្ជមាន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
សន្តិសុខសង្គម៦ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ