ព័ត៌មានអន្ដរជាតិ
ទីក្រុង កៀវ ដាក់បម្រាមគោចរ ៣៥ ម៉ោងទៀត ប្រជាជនហាមចេញពីផ្ទះ និងជម្រកដាច់ខាត
អភិបាលក្រុងកៀវបានប្រកាសជាថ្មីម្តងទៀតនូវបម្រាមគោចររយៈពេល ៣៥ ម៉ោងសម្រាប់រដ្ឋធានីអ៊ុយក្រែនមួយនេះ ចំពេលមានការវាយប្រហាររបស់រុស្ស៊ីម្តងហើយម្តងទៀតមកលើទីក្រុង ។

អភិបាលក្រុងលោក Vitali Klitschko បានប្រកាសការដាក់បម្រាមគោចរបន្ថែមសម្រាប់ទីក្រុងកៀវនៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គម Telegram របស់គាត់កាលពីថ្ងៃចន្ទ ។
ប្រជាជននៅក្នុងរាជធានីត្រូវបានជំរុញឲ្យស្នាក់នៅក្នុងផ្ទះ ឬនៅក្នុងជម្រកដាច់ខាត ចាប់ពីម៉ោង ៨ យប់នៅថ្ងៃចន្ទដល់ម៉ោង ៧ ព្រឹកថ្ងៃពុធ ។

លោកអភិបាលក្រុងបាននិយាយថា ហាងនានា រួមទាំងឱសថស្ថាន និងស្ថានីយ៍ប្រេងឥន្ធនៈត្រូវបិទ ក្នុងអំឡុងពេលបម្រាមគោចរនេះ ហើយនេះជាបម្រាមគោចរលើកទី ២ ហើយសម្រាប់ក្រុងកៀវ បន្ទាប់ពីបានដាក់ចេញកាលពីសប្តាហ៍មុន ។
ការដាក់បម្រាមនេះក៏កើតឡើង បន្ទាប់ពីយោធារុស្ស៊ីបានវាយប្រហារផ្សារទំនើបមួយនៅជិតកណ្តាលទីក្រុងកៀវកាលពីយប់ថ្ងៃអាទិត្យ ។ អាជ្ញាធរក្នុងតំបន់បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៨ នាក់បានស្លាប់នៅក្នុងការវាយប្រហារនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ លក្ខណៈពិសេសមីស៊ីលល្បឿនលឿនជាងសំឡេងរបស់ រុស្ស៊ី ដែលបាញ់ផ្ទួនៗលើ អ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ