Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកប្រដាល់ MMA ម្នាក់​ ចង់វាយមុខលោក Mark Zuckerberg (មានវីដេអូ)

បានផុស

នៅ

អ្នកប្រដាល់​ Paddy Pimblett​ បានប្រកាសថា លោកនឹងដាល់មុខ Mark Zuckerberg ទោះបីជាឱកាសក្នុងការប្រយុទ្ធជាមួយ CEO របស់ Meta Platforms មានកម្រិតទាបក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកម្មវិធី UFC Fight Night 204 នៅលើសង្វៀន O2 ក្នុងទីក្រុងឡុងដ៍ កីឡាករ Pimbelt នៃ​ប្រទេស​អង់គ្លេស បាន​យកឈ្នះ​កីឡាករ Rodrigo Vargas របស់​ប្រទេស​ម៉ិកស៊ិកនៃ​ជុំទី​មួយ នៅក្នុង​កំណែ​ស្រាល ។​ ទន្ទឹម​នោះ ​ក្រោយ​ការប្រកួត​ចប់​​​ លោក​បាន​និយាយ​ក្នុង​បទសម្ភាសន៍​ថា «ដឹង​ទេ ខ្ញុំចង់​វ៉ៃអ្នក​ណា? លោក Mark Zuckerberg ខ្ញុំត្រូវតែដាល់​មុខ​គាត់! ខ្ញុំធុញ តើ​អ្នក​ដឹង​ទេ​ថា ​ខ្ញុំ​មាន​ន័យអ្វី? ខ្ញុំ​ធុញទ្រាន់នឹងគណនី Instagram របស់​ខ្ញុំ​ដែលត្រូវបិទច្រើនដង។ ទោះបី​ជាគណនី​របស់​ខ្ញុំ​ត្រូវ​បាន​បង្កើត​ឡើង ​ដើម្បីជួយដល់សប្បុរសជន និងជួយអ្នក​ដែល​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត​ក៏ដោយ។ Mark អ្នកគឺជា​អ្នក​គំរាមកំហែង​ដ៏​ធំ​បំផុត​នៅ​ក្នុង​ពិភពលោក។”

លោក​ក៏​បាន​បញ្ជាក់​បន្ថែម​ថា​ គណនី Instagram ដែល​មាន​អ្នក​តាមដាន ៩២០,០០០ របស់ខ្ញុំ ត្រូវ​បាន​បិទ​ដំណើរការ ទោះបី​ជា​គណនី​របស់​ខ្ញុំ​ ផ្ដោត​លើ​ការ​ជួយ​ដល់​អង្គការ GoFundMe ជាដើម។ ខ្ញុំជួយ​កុមារ​ឈឺ និង​អង្គការ​សប្បុរសធម៌ អ្នក​គ្មាន​ផ្ទះ​សម្បែង ។ ហើយ​ក៏​មាន​អ្នក​មាន​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​ ដែល​ផ្ញើ​សារ​មក​ខ្ញុំ​ជា​រៀង​រាល់​ថ្ងៃ Mark Zuckerberg អ្នក​គឺ​ជា​អ្នក​បៀតបៀន​បំផុត ​ក្នុង​ពិភពលោក។

ទោះជាយ៉ាងណាក៏ដោយ Pimbelt មិន​បាន​ប្រាប់​ថា​គណនី Instagram របស់​គាត់​នឹង​ត្រលប់​មក​វិញ​នៅ​ពេល​ណា​នោះ​ទេ ៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖Sanook

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

សមាជិក ប.ស.ស អាចទៅពិនិត្យ-ព្យាបាល នៅគ្រប់មូលដ្ឋានសុខាភិបាលដៃគូ ដោយមិនកំណត់ចំនួនចូលប្រើប្រាស់សេវា និងមិនបង់ថ្លៃព្យាបាល

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

«សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន» គឺជាប្រធានបទក្តៅ ក្នុងសន្និសីទសន្តិសុខទីក្រុង Munich 

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

ស្ដេច​ហ្ស៊កដានី បដិសេធ​ផែនការ​លោក ត្រាំ ដែល​ចង់គ្រប់គ្រង​តំបន់​ហ្គាហ្សា

ព័ត៌មានជាតិ២១ នាទីutes មុន

អួយស្ទ័រ​​​សមុទ្រ​ខ្មែរ​ស្រស់ៗ​​នៅ​ខេត្តកំពត លក់​មួយ​គ្រាប់​តម្លៃពី​ ៣០០ ទៅ ៧០០ រៀល​តាម​តូច​តាម​ធំ​

សន្តិសុខសង្គម២៣ នាទីutes មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

លោក ដូណាល់ ត្រាំ គំរាម​កាត់​ជំនួយ​អេហ្ស៊ីប និង​ហ្ស៊កដានី បើ​ពួកគេ​មិន​ព្រម​ទទួល​យក​ជនជាតិ​ប៉ាឡេស្ទីន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម