Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ហាម Facebook និង IG មិនឲ្យប្រើក្នុងប្រទេស ដោយចាត់ទុកថា​ ជា “បណ្ដាញជ្រុលនិយម”

បានផុស

នៅ

តុលាការរុស្ស៊ី បានហាមឃាត់ការប្រើប្រាស់ Facebook និង Instagram ក្នុងប្រទេស ដោយបញ្ជាក់ថា ក្រុមហ៊ុនយក្សរបស់សហរដ្ឋអាមេរិក Meta Platforms Inc ដែលជាម្ចាស់​នៃ​វេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ពីរ​​នេះ ​គឺ ជា”បណ្ដាញជ្រុលនិយម”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​របស់រុស្ស៊ី បាន​រាយការណ៍​ថា ការិយាល័យ​រដ្ឋអាជ្ញា​​ កំពុងមានចំណាត់​ការ​ផ្លូវច្បាប់​ ​ក្នុងគោលបំណង​ការពារ​ជនជាតិ​រុស្ស៊ី​ ពី “ការ​រំលោភ​សិទ្ធិ” តែ​ប៉ុណ្ណោះ។

ក្រុមហ៊ុន Meta​ បាន​បំពាន​ច្បាប់​របស់​ខ្លួន ​ដោយ​អនុញ្ញាត​​ឲ្យ​​បង្ហោះ​សារ​ហិង្សា​ប្រឆាំង​នឹង​យោធា​រុស្ស៊ី។ ជា​ពិសេស​ គឺ​មិន​អើពើ​នឹងសំណើសម្រាប់​ការដកចេញនូវព័ត៌មាន​មិនពិត អំពី​ប្រតិបត្តិការ​យោធា​ពិសេស​របស់រុស្ស៊ី និងសារ​ដែល​ទាមទារ​ឲ្យ​រៀបចំ​ការ​ប្រមូល​ផ្ដុំ​គ្នា​ ដោយ​គ្មាន​ការ​អនុញ្ញាត ។

ទន្ទឹម​នឹង​នេះ​ដែរ Meta ក៏​ត្រូវ​បាន​ហាមឃាត់​ មិន​ឲ្យ​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​ផង​ដែរ។ ការិយាល័យ​រដ្ឋអាជ្ញា និង​ការិយាល័យ​សន្តិសុខ​កណ្ដាល​នៃ​ប្រទេស បាន​មើល​ឃើញ​ជំហរ​របស់​ក្រុមហ៊ុន​នេះ​ គឺ​ប្រឆាំង​នឹង​រុស្ស៊ី និង​កងកម្លាំង​របស់​ខ្លួនជាខ្លាំង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖ AFP

ចុចអាន៖អ្នកប្រដាល់ MMA ម្នាក់​ ចង់វាយមុខលោក Mark Zuckerberg (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៥០ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម