ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ា បើកទទួលភ្ញៀវទេសចរបរទេសនាពាក់កណ្ដាលខែមេសា តែត្រូវអនុវត្តពិធីសារកូវីដ
ប្រភពព័ត៌មានបានឲ្យដឹងថា ប្រទេសមីយ៉ាន់ម៉ានឹងចាប់ផ្តើមបើកជើងហោះហើរដឹកអ្នកដំណើរអន្តរជាតិឡើងវិញ ចាប់ពីថ្ងៃទី ១៧ ខែមេសាខាងមុខ បន្ទាប់ពីផ្អាកការទទួលភ្ញៀវទេសចរបរទេសចូលក្នុងប្រទេសអស់រយៈពេល ២ ឆ្នាំ ។
មីយ៉ាន់ម៉ាបានបិទព្រំដែនរបស់ខ្លួនសម្រាប់ភ្ញៀវទេសចរបរទេស ចាប់តាំងពីខែមីនា ឆ្នាំ២០២១ នៅអំឡុងពេលកំពុងចាប់ផ្តើមឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ក្នុងគោលបំណងដើម្បីការពារការឆ្លងរាលដាបន្ថែមទៀត ។
គណៈកម្មការកណ្តាលជាតិស្តីពីការបង្ការ-គ្រប់គ្រង និងព្យាបាលជំងឺកូវីដ ១៩ បាននិយាយថា “យើងនឹងបើកជើងហោះហើរអន្តរជាតិទាំងអស់ឡើងវិញនៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២២ និងអាចហោះហើរជាធម្មតាឡើងវិញ” ។
ការសម្រេចបែបនេះត្រូវបានធ្វើឡើងដើម្បីកែលម្អវិស័យទេសចរណ៍ និងធ្វើឲ្យដំណើររបស់ភ្ញៀវទេសចរដែលមកទេសចរណ៍នៅមីយ៉ាន់ម៉ាប្រព្រឹត្តទៅដោយរលូន ។
ចំណែកក្រសួងសុខាភិបាលមីយ៉ាន់ម៉ាបញ្ជាក់ថា ភ្ញៀវទេសចរ ឬអ្នកធ្វើដំណើរនឹងតម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល ១ សប្តាហ៍ និងឆ្លងកាត់ការធ្វើតេស្តកូវីដចំនួន ២ ដង និងត្រូវបានទទួលការចាក់វ៉ាក់សាំងពេញដូសរួចហើយ ៕
ប្រែសម្រួលដោយ ៖ សំអាន
ប្រភព ៖ MGR Online
ចុចអាន ៖ មើលសឹងមិនស្គាល់ តារាម៉ូដែល មីយ៉ាន់ម៉ា Paing Takhon ក្រោយចេញពីពន្ធនាគារម្សិលមិញ (មានវីដេអូ )
-
ចរាចរណ៍៦ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍៦ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ
-
កីឡា៣ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤