ព័ត៌មានអន្ដរជាតិ
ត្រាំ ប្រកាសក្តែងៗ បើលោកជាប្រធានាធិបតីវិញ នឹងបញ្ជូនរបស់ម្យ៉ាងនេះទៅ រុស្ស៊ី ដើម្បីគំរាម ពូទីន
អតីតប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃចន្ទទី២១ខែមីនាថា សហរដ្ឋអាមេរិកគួរតែគំរាមប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន តាមរយៈការបញ្ជូននាវាមុជទឹកនុយក្លេអ៊ែររបស់ខ្លួន ទៅកាន់ឆ្នេរសមុទ្រ រុស្ស៊ី។

ដោយសំដៅលើការពិភាក្សារបស់គាត់ជាមួយលោក ពូទីន ក្នុងអំឡុងពេលកាន់តំណែង លោក ត្រាំ បាននិយាយក្នុងកម្មវិធី Fox Business ថា “ខ្ញុំបានស្តាប់គាត់ជានិច្ចដោយប្រើ n-word ហើយពាក្យនោះគឺ នុយក្លេអ៊ែរ ដែលគាត់តែងតែប្រើ”។
គាត់គឺជាអំណាចនុយក្លេអ៊ែរ ប៉ុន្តែយើងគឺជាមហាអំណាចនុយក្លេអ៊ែរ។ យើងមាននាវាមុជទឹកដ៏អស្ចារ្យបំផុតនៅក្នុងពិភពលោក ដែលជាម៉ាស៊ីនមានឥទ្ធិពលបំផុតមិនធ្លាប់មាន។

លោក ត្រាំ លើកឡើងថា “លោក បៃដិន គួរតែនិយាយថា ប្រសិនបើអ្នកនិយាយពាក្យនុយក្លេអ៊ែរម្ដងទៀត យើងនឹងបញ្ជូននាវាមុជទឹកនុយក្លេអ៊ែរទៅ ហើយយើងនឹងធ្វើដំណើរទៅមកតាមឆ្នេរសមុទ្ររបស់អ្នក។ អ្នកមិនអាចទុកឲ្យសោកនាដកម្មនេះបន្តបានទេ។ អ្នកមិនអាចទុកឲ្យមនុស្សរាប់ពាន់នាក់ ស្លាប់បានទេ”។
បច្ចុប្បន្ន សហរដ្ឋអាមេរិកមានកងនាវា ដែលមាននាវាមុជទឹកបាញ់មីស៊ីលផ្លោងថ្នាក់ Ohio ចំនួន១៤គ្រឿង ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ការបំបាំងកាយ និងការបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរទៅគោលលដៅជាក់លាក់។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៧ខែកុម្ភៈ លោក ពូទីន បានបញ្ជាឲ្យកងកម្លាំងនុយក្លេអ៊ែររបស់រុស្ស៊ី ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការឆ្លើយតបទៅនឹងអ្វីដែលលោកបាននិយាយថា ជា “ទណ្ឌកម្មរបស់លោកខាងលិចខុសច្បាប់” ដែលបានដាក់ បន្ទាប់ពីការលុកលុយនៅប្រទេសអ៊ុយក្រែន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Business Insider

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ