ព័ត៌មានអន្ដរជាតិ
ចេញពី កម្ពុជា រដ្ឋមន្ត្រីការបរទេស អារ៉ាប៊ីសាអូឌីត យាងទៅប្រទេសក្បែរ ខាងមួយនេះទៀត
ប្រភពព័ត៌មានបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីតបានមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសឡាវដើម្បីគាំទ្រប្រទេសឡាវក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស លទ្ធភាពទទួលបានមូលនិធិ និងទិញផលិតផលកសិកម្ម បន្ទាប់ពីបញ្ចប់ព្រះរាជដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ។

កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ព្រះអង្គម្ចាស់ Faisal Bin Farhan Al Saud រដ្ឋមន្ត្រីក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត បានយាងធ្វើដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ តបតាមការអញ្ជើញរបស់លោក សាឡឺមសៃ កុមម៉ាស៊ីត រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ។
ភាគីទាំងពីរបានជួបពិភាក្សាគ្នាអំពីការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ការវិនិយោគទៅវិញទៅមកក្នុងវិស័យថាមពល, រ៉ែ, កសិកម្ម, ពលកម្ម, វប្បធម៌, ទេសចរណ៍, និងការអប់រំ ព្រមទាំងបានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើស្ថានការណ៍ផ្សេងៗ ទាំងក្នុងតំបន់ និងអន្តរជាតិ ។

ទន្ទឹមនោះ ភាគីឡាវបានស្នើឲ្យអារ៉ាប៊ីសាអូឌីតជួយអភិវឌ្ឍធនធានមនុស្ស ដូចជាការផ្តល់អាហារូបករណ៍ភាសាអារ៉ាប់ដល់មន្ត្រីការទូតឡាវ ការទទួលបានដើមទុនក្នុងឧស្សាហកម្មដែលឡាវមានសក្តានុពលខ្លាំង ជាពិសេសក្នុងវិស័យកសិកម្មស្អាត ក៏ដូចជាការនាំចេញកសិផលពីប្រទេសឡាវទៅកាន់អារ៉ាប៊ីសាអូឌីត ដើម្បីឲ្យប្រទេសឡាវសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ហើយងើបផុតពីប្រទេសដែលមានការអភិវឌ្ឍតិចតួច ។
ស្របពេលជាមួយគ្នា ព្រះអង្គម្ចាស់ Faisal Bin បានយល់ស្របថា នឹងឲ្យក្រុមការងារដែលពាក់ព័ន្ធធ្វើការរួមគ្នា ដើម្បីធ្វើយ៉ាងណាឲ្យសំណើរបស់ឡាវក្លាយជាសញ្ញាវិជ្ជមាន ។

ក្នុងជំនួបនេះដែរ រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ បានសម្តែងការអបអរសាទរចំពោះសមិទ្ធិផលរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលឈូងសមុទ្រលើកទី៤២ ក្នុងឆ្នាំ២០២១ ព្រមទាំងបានថ្លែងអំណរគុណដល់អារ៉ាប៊ីសាអូឌីតដែលបានជួយឡាវក្នុងវិស័យផ្សេងៗក្នុងអតីតកាល និងសង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តគាំទ្រគ្នាទៅវិញទៅមកនាពេលអនាគត ៕
ប្រែសម្រួលដោយ ៖ សំអាន
ប្រភព ៖ MGR Online

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ