ព័ត៌មានអន្ដរជាតិ
មិនមានអ្នកនៅរស់ទេ ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅ ចិន (មានវីដេអូ)
មកទល់ពេលនេះ ក្រុមអ្នកជួយសង្រ្គោះមិនបានរកឃើញអ្នកនៅរស់រានមានជីវិតពី យន្តហោះដឹកមនុស្សចំនួន ១៣២ នាក់ ដែលបានធ្លាក់នៅលើភ្នំ ភាគខាងត្បូងប្រទេសចិននោះទេ។

ក្រុមអ្នកស៊ើបអង្កេតការធ្លាក់ ក៏មិនមានព័ត៌មានអំពីមូលហេតុដែលជើងហោះហើរ MU5735 របស់ក្រុមហ៊ុន China Eastern ធ្លាក់កាលពីថ្ងៃចន្ទទី២១ខែមីនា ផងដែរ។
ការងារសង្គ្រោះនៅកន្លែងធ្លាក់យន្តហោះ Boeing 737-800 ក្នុងខេត្ត Guangxi ត្រូវបានរារាំងដោយស្ថានភាពលំបាក។

លោក Zhu Tao នាយកការិយាល័យសុវត្ថិភាពអាកាសចរណ៍នៅ រដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន បានប្រាប់អ្នកយកព័ត៌មានថា “រហូតមកដល់ពេលនេះ ការងារស្វែងរក និងជួយសង្គ្រោះមិនបានរកឃើញអ្នកនៅរស់ឡើយ។ តាមព័ត៌មានដែលយើងទទួលបានមកត្រឹមពេលនេះ យើងនៅតែមិនទាន់មានការវាយតម្លៃច្បាស់លាស់អំពីមូលហេតុនៃការធ្លាក់យន្តហោះ”។
គួរបញ្ជាក់ថា ជើងហោះហើររបស់ក្រុមហ៊ុន China Eastern Airlines មួយនេះ គឺចេញដំណើរពីទីក្រុង Kunming នៃខេត្ត Yunnan ហើយនឹងត្រូវចុះចតនៅទីក្រុង Guangzhou នៅរសៀលថ្ងៃចន្ទ។

ឥឡូវ ក្រុមហ៊ុនបានផ្អាកយន្តហោះប្រភេទ Boeing 737-800 ទាំងអស់របស់ខ្លួន និងបង្កើតបណ្តាញទូរសព្ទបន្ទាន់សម្រាប់មនុស្សដែលស្វែងរកព័ត៌មាន អំពីអ្នកដែលនៅលើយន្តហោះ។
ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរមិនទាន់កំណត់អត្តសញ្ញាណអ្នកដំណើរ និងសមាជិកអាកាសយានិកនៅឡើយទេ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ថតជាប់ស្តែងៗ យន្តហោះចិន ធ្លាក់ដាំក្បាលចុះ បុកភ្នំ កាលពីម្សិលមិញ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ