Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុម​​ហ៊ុន​ Pfizer​ ប្រកាស​​ប្រមូល​​ថ្នាំ​ដែល​​អាច​​បង្ក​ជំងឺ​​មហា​រីក​​មក​​វិញ

បានផុស

នៅ

កាល​ពី​ថ្ងៃ​ចន្ទ ក្រុម​ហ៊ុនផលិត​ឱសថ Pfizer បាន​ប្រកាស​ប្រមូល​ថ្នាំ​របស់​ខ្លួនគឺ Accuretic យ៉ាង​ច្រើន​ដែល​មាន​​ពីរ​ប្រភេទ ដោយ​ផ្អែក​លើ​កម្រិត​សារធាតុ​ខ្ពស់​មិន​អាច​ទទួល​យក​បាន​​ដែល​អាជ្ញាធរ​អាមេរិក​និយាយ​ថា អាច​បណ្តាល​ឲ្យ​កើត​ជំងឺ​មហា​រីក។

ប្រជា​ជន​ដែល​​ប្រើ​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ដាច់​សរសៃ​ឈាម និង​គាំង​បេះ​ដូង​ត្រូវ​បាន​ណែនាំ​ឲ្យ​រក​ជម្រើស​ផ្សេង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​ហ៊ុន Pfizer បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា ថ្នាំ Accuretic ជា​ច្រើន​បាន​ខូច និង​ពីរ​ប្រភេទ​ដែល​បាន​អនុញ្ញាត​​​​គឺ ​ quinapril HCl/hydrochlorothiazide  ​​ចែក​ចាយ​ដោយ​ Greenstone ត្រូវ​បាន​រក​ឃើញ​ថា មាន​កម្រិត​ N-nitroso-quinapri លើស​ពី​ការ​ទទួល​ទាន​ប្រចាំ​ថ្ងៃ​ដែល​​អាច​ទទួល​យក​បាន (ADI) ត្រូវ​បាន​កំណត់​ដោយ​និយតករ​​អាមេរិក។ ក្រុម​ហ៊ុន​បាន​ផ្តល់​លេខ និង​ព័ត៌មាន​ផ្សេង​ៗ​ទៀត​ដើម្បីកំណត់​អត្តសញ្ញាណ​នៃ​ថ្នាំ​ដែល​បាន​ខូច។

Pfizer បាន​កត់​សំគាល់​ថា ខណៈ​ពេល​នរណា​ម្នាក់​​បាន​ប៉ះ​ពាល់​នឹង​កម្រិត nitrosamines មួយ​ចំនួន​ ភាព​មិន​បរិសុទ្ធ​ទាំង​នោះ​ប្រហែល​ជា​​អាច​បង្កើន​នូវ​ហានិភ័យ​នៃ​ជំងឺ​មហារីក ប្រសិន​បើ​មនុស្ស​​​នោះ​​​ប៉ះ​ពាល់​លើស​ពី​កម្រិត​ដែល​អាច​ទទួល​យក​បាន​ក្នុង​រយៈ​ពេល​វែង។

ក្រុម​ហ៊ុន​មិន​បាន​បញ្ជាក់​លំអិត​ពី​អ្វី​ដែល​ជា​កម្រិត nitrosamine ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ថ្នាំ​ខូច​ទេ ប៉ុន្តែ​បាន​និយាយ​ថា ថ្នាំនេះ​មាន​ទម្រង់​សុវត្ថិភាព​ដែល​ត្រូវ​បាន​បង្កើត​ជាង​២០​ឆ្នាំ​មក​ហើយ​ដែលទទួល​បាន​ការ​អនុញ្ញាត​ចូល​ទី​ផ្សារ និង​ឆ្លង​កាត់​កម្មវិធី​ព្យាបាល​ដ៏​រឹង​មាំ ព្រម​ទាំង​ថា ពួក​គេមិន​​បាន​ដឹង​ពី​របាយការណ៍​នៃ​ព្រឹត្តិការណ៍អវិជ្ជមានដែល​ត្រូវ​បាន​វាយ​តម្លៃ​ពាក់​ព័ន្ធ​នឹង​ការ​ប្រមូល​មក​វិញ​នេះ​ទេ។

សេចក្តី​ថ្លែង​ការណ៍ បាន​និយាយ​ថា ៖«Pfizer ជឿ​​ជាក់​លើ​កម្រង​អត្ថប្រយោជន៍​របស់​​ផលិតផល​បន្ត​មាន​ភាព​វិជ្ជមាន​​ដោយ​ផ្នែក​លើ​ទិន្នន័យ​ដែល​មាន​នា​ពេល​បច្ចុប្បន្ន»។

ការ​ប្រមូល​មក​វិញ​គឺ​ស្ម័គ្រ​ចិត្ត​សុទ្ធ​សាធ និង​កំពុង​​ត្រូវ​បាន​ធ្វើ​ឡើង​ជា​មួយ​នឹង​​ការ​យល់​ដឹង​នៃ​រដ្ឋបាល​ចំណី​អាហារ និង​ឱសថ (FDA) អាមេរិក។

ថ្នាំ Accuretic និង​ប្រភេទ​របស់​ខ្លួន​ផ្សេង​ទៀត​ត្រូវ​បាន​ចេញ​វេជ្ជបញ្ជា​​ឲ្យ​ប្រើ​​សម្រាប់​សម្ពាធ​ឈាម​ខ្ពស់ ដើម្បី​កាត់​បន្ថយ​ហានិភ័យនៃ​គ្រោះ​ថ្នាក់​សរសៃឈាម​ដូច​ជា​ជំងឺ​ដាច់​សរសៃឈាម​ខួរ​ក្បាល និង​បេះ​ដូង​ជា​ដើម៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ RT

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ៧ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម