ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែនចោទហុងគ្រីថា មានបំណងចង់បានទឹកដីរបស់ខ្លួន
ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនបានចោទប្រកាន់ថា “ឧស្ម័នរុស្ស៊ីថោក” និងការស្រេកឃ្លានទឹកដីអាចនៅពីក្រោយវោហាសាស្ត្រ “គាំទ្ររុស្ស៊ី” របស់ទីក្រុង Budapest។
ឧបនាយករដ្ឋមន្ត្រីរបស់ប្រទេសអ៊ុយក្រែន លោកស្រី Irina Vereshchuk បានចោទសួរថា អ្វីដែលលោកស្រីចាត់ទុក«វោហាសាស្ត្រគាំទ្ររុស្ស៊ី»របស់ប្រទេសហុងគ្រីដែលបានលើកឡើងថា មានបំណងសម្រាប់ឧស្ម័នរុស្ស៊ីតម្លៃថោក ឬសូម្បីតែការចាប់យកដីដ៏មានសក្តានុពលអាចនៅពីក្រោយគោលនយោបាយរបស់រដ្ឋាភិបាលទីក្រុង Budapest ជុំវិញជម្លោះរវាងទីក្រុងមូស្គូ និងទីក្រុងកៀវ។

ការបង្ហោះលើ Facebook ដ៏វែង មន្ត្រីជាន់ខ្ពស់រូបនេះបានអះអាងថា ៖«សូម្បីតែផ្កាយរណបរុស្ស៊ីទាំងអស់ពីអតីតសហភាពសូវៀតក៏មិនមានឥរិយាបទដូចអាជ្ញាធរហុងគ្រីដែរ»។ លោកស្រីមានប្រសាសន៍ថា ហុងគ្រីមិនគាំទ្រការដាក់ទណ្ឌកម្មលើរុស្ស៊ីទេ។ បដិសេធផ្តល់អាវុធឲ្យអ៊ុយក្រែន និងថែមទាំងមិនអនុញ្ញាតឲ្យអាវុធពីប្រទេសផ្សេងឆ្លងកាត់ទឹកដីរបស់ខ្លួនទៀតផង។
«តាមពិតទៅពួកគេនិយាយថា «ទេ» ចំពោះអ្វីៗទាំងអស់។ បន្តិចទៀត វោហាសាស្ត្ររបស់ទីក្រុង Budapest នឹងគាំទ្ររុស្ស៊ីទាំងស្រុង។ តើនេះជាអ្វី? ចង់បានឧស្ម័នរុស្ស៊ីដែលមានតម្លៃថោក? ឬក៏ប្រហែលជាចង់បាន Transcarpathia (ប្លង់) របស់យើង? លោកស្រី Vereshchuk បានសរសេរ មុនពេលអំពាវនាវឲ្យរដ្ឋាភិបាលទីក្រុង Budapest ចូលរួមក្នុងពិភពលោកអារិយធម៌ និងកុំបង្កកំហុសដដែលនៃសង្គ្រាមលោកលើកទី២នៅពេលហុងគ្រីបានធ្វើការជ្រើសរើសខុស។
នាព្រឹកថ្ងៃពុធ នាយករដ្ឋមន្ត្រីហុងគ្រី លោក Peter Szijjarto បាននិយាយថា ប្រទេសរបស់លោកមិនគាំទ្រទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីទេដែលអាចធ្វើគ្រោះថ្នាក់ដល់ផលប្រយោជន៍ផ្ទាល់ខ្លួន ក្នុងនោះទណ្ឌកម្មលើឧស្ម័ន និងប្រេងរុស្ស៊ី៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ