Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky ជាប់ឆ្នោតមួយទៀតនៅ អឺរ៉ុប

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ត្រូវបានបោះឆ្នោតជ្រើសរើសជាបុគ្គលមានអំណាចបំផុតនៅអឺរ៉ុបនៅក្នុងការស្ទង់មតិមួយដែលធ្វើឡើងដោយសារព័ត៌មានអាមេរិក Politico ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្ទង់មតិជ្រើសរើសបុគ្គលរបស់ស្ថាប័នព័ត៌មានមួយនេះបានចាប់ផ្តើមនៅក្នុងខែមីនា ហើយមានគោលបំណងធ្វើបច្ចុប្បន្នភាពបញ្ជីប្រចាំឆ្នាំរបស់ Politico 28 នៃអ្នកមានអំណាចបំផុតដែលត្រូវបានចេញផ្សាយដំបូងកាលពីខែធ្នូ ។

អ្នកបោះឆ្នោតម្នាក់បានពណ៌នាថា លោក Zelenskyy ជា “ពន្លឺនៃក្តីសង្ឃឹម” ដែលកំពុងខិតខំដើម្បី “សន្តិភាព ប្រជាធិបតេយ្យ ភាពសមរម្យ” នៅពេលដែលការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែននៅតែបន្ត ។

ចាប់តាំងពីការប្រយុទ្ធគ្នាបានចាប់ផ្តើមនៅព្រឹកព្រលឹមនៃថ្ងៃទី ២៤ ខែកុម្ភៈ លោក Zelenskyy បានបង្ហោះវីដេអូបច្ចុប្បន្នភាពជាទៀងទាត់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរួមទាំងការបង្ហោះរបស់គាត់នៅកណ្តាលទីក្រុងកៀវ និងនៅកន្លែងធ្វើការក្នុងអគារការិយាល័យប្រធានាធិបតីរបស់គាត់ ។

គាត់ក៏បានថ្លែងសុន្ទរកថាជាវីដេអូទៅកាន់សភាសហរដ្ឋអាមេរិក សភាចក្រភពអង់គ្លេស និងសភា Bundestag របស់អាល្លឺម៉ង់ ក៏ដូចជាសភាផ្សេងទៀតផងដែរ ដោយលើកឡើងថា អ៊ុយក្រែនត្រូវការការគាំទ្របន្ថែមទៀតពីលោកខាងលិចក្នុងការប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Politico

ចុចអាន ៖ រុស្ស៊ី​ បាញ់កម្ទេចឃ្លាំងអាវុធទំនើបៗ ៥ ទីតាំងបន្ថែមទៀតនៅ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

Sokha Hotels

ព័ត៌មានពេញនិយម