ព័ត៌មានអន្ដរជាតិ
អតីតបុគ្គលិក Apple ជាប់ពន្ធនាគារ ២០ ឆ្នាំ និងរឹបអូសទ្រព្យ ក្រោយបោកលុយ ជាង ១០ លានដុល្លារ
លោក Dhirendra Prasad ជាអតីតបុគ្គលិកក្រុមហ៊ុន Apple ដែលធ្វើការជាអ្នកទិញ នៅក្នុងនាយកដ្ឋានខ្សែសង្វាក់ផ្គត់ផ្គង់សេវាកម្មសកល អស់រយៈពេល ១០ ឆ្នាំ ពេលនេះត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំលុយ ១០លានពីក្រុមហ៊ុន។

ព្រះរាជអាជ្ញាបញ្ជាក់ថា Prasad បានឆ្លៀតយកប្រយោជន៍ពីមុខតំណែងរបស់គាត់ ក្នុងការបន្លំ Apple ជាកន្លែងដែលគាត់ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មចំនួន ៥ រួមទាំងការក្លែងបន្លំជាមួយ Apple ការលាងលុយកខ្វក់ និងការគេចពន្ធ ដែលតម្រូវឲ្យ Apple បង់ប្រាក់សម្រាប់ទំនិញ និងសេវាកម្មដែលខ្លួនមិនទទួលបាន។ ខណៈ Prasad គ្រោងនឹងបើកសវនាការនៅថ្ងៃព្រហស្បតិ៍ ដែលអាចប្រឈមមុខនឹងការកាត់ទោសអតិបរមាពី ៥ ទៅ ២០ ឆ្នាំ។

យោងតាមដីការបស់តុលាការ រដ្ឋាភិបាលសហព័ន្ធបានរឹបអូសទ្រព្យសម្បត្តិចំនួន៥ និងគណនីហិរញ្ញវត្ថុរបស់លោក Prasad សរុបប្រហែល ៥ លានដុល្លារ ពាក់ព័ន្ធនឹងសកម្មភាពឧក្រិដ្ឋកម្ម។ ទន្ទឹមនោះ ម្ចាស់ក្រុមហ៊ុនពាក់ព័ន្ធចំនួនពីរបានសារភាពថា ពួកគេបានឃុបឃិតជាមួយលោក Prasad ដើម្បីបោកប្រាស់ និងលាងលុយកខ្វក់របស់ Apple ផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា