ព័ត៌មានអន្ដរជាតិ
អង់គ្លេស ជំរុញឲ្យឥណ្ឌា បោះបង់ជំហរអព្យាក្រឹត ហើយថ្កោលទោស ការលុកលុយរបស់រុស្ស៊ី
នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានជំរុញឲ្យប្រទេសឥណ្ឌា ចូលរួមជាមួយលោកខាងលិច ថ្កោលទោសការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន ចំពេលមានកំហឹងកាន់តែខ្លាំងឡើងចំពោះជំហរអព្យាក្រឹតរបស់ខ្លួន។
លោកបាននិយាយទៅកាន់នាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi ឲ្យពិភាក្សាអំពីស្ថានភាពដ៏ធ្ងន់ធ្ងរ នៅក្នុងប្រទេសអ៊ុយក្រែន។
នៅពេលដែលអង្គការសហប្រជាជាតិបោះឆ្នោតថ្កោលទោសជាឯកច្ឆ័ន្ទលើប្រទេសរុស្ស៊ីកាលពីដើមខែនេះ ឥណ្ឌាបានអនុបវាទ។
លោក Modi ថែមទាំងបានបង្កើតយន្តការមួយ ដើម្បីជួយសម្រួលពាណិជ្ជកម្មជាមួយរុស្ស៊ី ដោយប្រើប្រាស់ប្រាក់រូពីដើម្បីជួយលោក Putin ចៀសវាងផលប៉ះពាល់នៃទណ្ឌកម្មទៀតផង។
ហើយចុងក្រោយបំផុតនេះ ឥណ្ឌាក៏បានចាប់ផ្តើមទិញប្រេងពីរុស្ស៊ីក្នុងអត្រាថោកផងដែរ។
កាលពីថ្ងៃអង្គារទី២២ខែមីនា អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីអង់គ្លេសបាននិយាយថា លោក Johnson បានជំរុញឲ្យលោក Modi ប្រើប្រាស់ទំនាក់ទំនងជិតស្និទ្ធជាមួយវិមានក្រឹមឡាំង ដើម្បីផលល្អ។
លោកបាននិយាយថា “លោកនាយករដ្ឋមន្ត្រីទទួលស្គាល់ថា ឥណ្ឌាមានតួនាទីសំខាន់ក្នុងទំនាក់ទំនងជាមួយលោក Putin និងរដ្ឋាភិបាលរបស់គាត់។ យើងបានជំរុញគាត់ឲ្យចូលរួមការថ្កោលទោសលោក Putin”។
នៅពេលសួរអំពីការសម្រេចចិត្តរបស់ឥណ្ឌាក្នុងការទិញប្រេងពីរុស្ស៊ី អ្នកនាំពាក្យបាននិយាយថា “យើងចង់ឲ្យប្រទេសទាំងអស់ ងាកចេញពីការពឹងផ្អែកលើប្រេង និងឧស្ម័នរបស់រុស្ស៊ី”។
ទន្ទឹមនឹងនោះ ការិយាល័យការបរទេសសង្ឃឹមថា ទណ្ឌកម្មថ្មីរបស់បស្ចិមប្រទេស នឹងត្រូវបានប្រកាសនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អាមេរិកទទួលស្គាល់ថា ចិន មិនបានផ្តល់ជំនួយយោធាដល់ រុស្ស៊ី ទេ
-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច