ព័ត៌មានអន្ដរជាតិ
ក្តីស្រមៃរបស់កូនស្រីច្បងលោក ពូទីន ត្រូវរលាយ ដោយសារស្នាដៃឪពុក
សង្រ្គាមនៅអ៊ុយក្រែន បានបំផ្លាញក្តីស្រមៃរបស់កូនស្រីច្បងលោក វ្ល៉ាឌីមៀរ ពូទីន ក្នុងការបើកមជ្ឈមណ្ឌលវេជ្ជសាស្រ្ដទំនើប សម្រាប់ជនបរទេសដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភនៅក្នុងប្រទេសរុស្ស៊ី ខណៈមានសេចក្តីរាយការណ៍ថា ជីវិតអាពាហ៍ពិពាហ៍របស់នាងជាមួយស្វាមីលោកខាងលិច បានបែកបាក់។

លោកស្រីវេជ្ជបណ្ឌិត Maria Vorontsova អាយុ ៣៦ឆ្នាំ បានចាប់កំណើតនៅពេលដែលប្រធានាធិបតីរុស្ស៊ីកាន់តួនាទីជាចារកម្ម KGB ហើយលោកស្រីគឺជាអ្នកជំនាញខាងជំងឺហ្សែនកុមារដ៏កម្រ។
អ្នកកាសែតស៊ើបអង្កេតរុស្ស៊ីលោក Sergey Kanev បាននិយាយថា លោកពូទីន កំពុងធ្វើរឿងបណ្តាលឲ្យប៉ះពាល់ដល់កូនស្រីច្បងរបស់គាត់ ពោលគឺលោក ពូទីន កំពុងបង្កឲ្យមានទណ្ឌកម្មលោកខាងលិចដ៏ធំ ដោយសារតែសង្គ្រាមជាមួយអ៊ុយក្រែន។

អ្នកកាសែតរូបនេះបានលាតត្រដាងថា “នាងមានចំណែកធំ ក្នុងគម្រោងយក្សសម្រាប់ការសាងសង់មជ្ឈមណ្ឌលវេជ្ជសាស្ត្រទំនើបមួយនៅជិតទីក្រុង St. Petersburg។ ផែនការនេះគឺដើម្បីទាក់ទាញអ្នកជំងឺមកពីអឺរ៉ុប និងត្រកូលអភិជន មកពីបណ្តាប្រទេសឈូងសមុទ្រពែក្ស។ ហើយឥឡូវនេះ បន្ទាប់ពីការវាយប្រហារលើអ៊ុយក្រែន តើពួកអឺរ៉ុប និងអ្នកមានអារ៉ាប់នឹងចូលមកដោយរបៀបណាទៅ?”។
ចំណែកអ្នកកាសែតរុស្ស៊ីម្នាក់ទៀតឈ្មោះ Roman Dobrokhotov បានអះអាងថា ឥឡូវនេះ លោកស្រី Vorontsova បានបែកបាក់ពីប្តីជាអ្នកជំនួញជនជាតិហូឡង់ឈ្មោះ Jorrit Faassen ហើយ។

លោក Faassen ត្រូវបានគេស្គាល់ថា បានធ្វើការរយៈពេលដ៏យូរក្នុងប្រទេសរុស្ស៊ីនៅក្រុមហ៊ុន Gazprombank-Invest និង Stroytransgaz។ ឪពុករបស់គាត់ គឺជាវរសេនីយ៍ឯកនៅក្នុងកងកម្លាំងប្រដាប់អាវុធហូឡង់។
ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបានផ្តល់ព័ត៌មានលម្អិតតើថា ពេលណាដែលពួកគេបែកគ្នានោះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អង់គ្លេស ជំរុញឲ្យឥណ្ឌា បោះបង់ជំហរអព្យាក្រឹត ហើយថ្កោលទោស ការលុកលុយរបស់រុស្ស៊ី

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ