ព័ត៌មានអន្ដរជាតិ
រកឃើញប្រអប់ខ្មៅ ពីយន្តហោះចិន ដែលធ្លាក់
យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua បានឲ្យដឹងថា ក្រុមអ្នកស៊ើបអង្កេតអាកាសចរណ៍ចិន បានរកឃើញប្រអប់ខ្មៅមួយ ពីយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern ដែលបានធ្លាក់នៅភាគខាងត្បូងប្រទេសចិន កាលពីថ្ងៃចន្ទទី២១ខែមីនា។
ប្រអប់ខ្មៅ ដែលកត់ត្រាទិន្នន័យជើងហោះហើរសំខាន់ៗ អាចផ្តល់តម្រុយអំពីមូលហេតុដែលយន្តហោះ Boeing 737-800 ធ្លាក់បុកភ្នំក្បែរទីក្រុង Wuzhou ក្នុងតំបន់ស្វយ័ត Guangxi Zhuang។
ប្រអប់ខ្មៅនេះ ចាប់យកព័ត៌មាននានារួមទាំងដំណើរការយន្តហោះ ទិន្នន័យអ្នកបើកបរ និងសំឡេងកាប៊ីនផងដែរ។

នាយកសុវត្ថិភាពអាកាសចរណ៍ នៃរដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន លោក Zhu Tao បាននិយាយកាលពីថ្ងៃអង្គារទី២២ខែមីនាថា “យន្តហោះនេះ ត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ធ្វើឲ្យការស៊ើបអង្កេតមានការលំបាកយ៉ាងខ្លាំង”។
“ការស៊ើបអង្កេតទើបតែចាប់ផ្តើមទេ ហើយវានៅតែមិនទាន់អាចកំណត់ច្បាស់ពីមូលហេតុនៃគ្រោះថ្នាក់នេះ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SCMP

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?