ព័ត៌មានអន្ដរជាតិ
លោក ប្រាយុទ្ធ បញ្ជាឱ្យសមត្ថកិច្ចតាមដានបន្ទាន់ ចំពោះក្រុមជនឆបោកប្រជាពលរដ្ឋតាមទូរស័ព្ទ
ប្រភពព័ត៌មានបានឱ្យដឹងថា លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានចេញបទបញ្ជាឱ្យសមត្ថកិច្ចពន្លឿនការដោះស្រាយបញ្ហាក្រុមជនខិលខូចឆបោកប្រជាពលរដ្ឋតាមទូរស័ព្ទ (Call Center) និងបានថ្លែងកោតសរសើរដល់ វិស័យរដ្ឋ-ឯកជន សិល្បករ សិល្បការិនី តារាចម្រៀង ដែលថ្មីៗនេះមានការចូលរួមផ្សព្វផ្សាយដើម្បីទប់ស្កាត់ការចាញ់បោកជនខិលខូចទាំងនេះ តាមរយៈបទចម្រៀងជាដើម។

ព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ នៅវិមានរដ្ឋាភិបាលលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីបានទទូចនិងស្នើឱ្យស្ថាប័នពាក់ព័ន្ធជំរុញការផ្សព្វផ្សាយដើម្បីបង្កើតការយល់ដឹងដល់ប្រជាជនក្នុងការការពារការគំរាមកំហែងពីក្រុមជនឆបោកតាមទូរស័ព្ទ (Call Center) ឆបោកប្រជាជន ដោយធ្វើយ៉ាងណាឱ្យប្រជាជនបានយល់ដឹងពីសកម្មភា របស់ជនខិលខូច ដើម្បីកុំឱ្យប្រជាជនរងគ្រោះចាញ់បោកខូចខាតដល់ទ្រព្យសម្បត្តិ។ ថ្មីៗនេះឃើញថា មានការផ្សព្វផ្សាយតាមរយៈបទចម្រៀងងាយស្គាល់ ចាប់អារម្មណ៏ រំលឹក ដាស់តឿន ដើម្បីធ្វើយ៉ាងកុំឱ្យប្រជាពលរដ្ឋរងគ្រោះចាញ់បោកក្រុមឧក្រិដ្ឋជនទាំងនោះ។
លោក ប្រាយុទ្ធ ចាន់អូចា បានបន្តថា យោងតាមរបាយការណ៍រាយការណ៍ពីក្រុមជនខិលខូចឆបោកតាមទូរស័ព្ទកំពុងកើនឡើងជាលំដាប់ បង្កការខូចខាតដល់ប្រជាពលរដ្ឋយ៉ាងធំធេង ដោយមានការត្អូញត្អែរពីបណ្តាញជាច្រើនពាក់ព័ន្ធនឹងបញ្ហាទាំងនេះ ដូច្នេះលោកស្នើឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់សហការគ្នា ដើម្បីពន្លឿនការដោះស្រាយនិងជួយប្រជាពលរដ្ឋជាបន្ទាន់ ដើម្បីទប់ស្កាត់ការខូចខាតដែលកើតឡើងចំពោះពលរដ្ឋ ជាពិសេសការបាត់បង់ទ្រព្យសម្បត្តិពីការបោកប្រាស់តាមទូរស័ព្ទនេះ៕
ប្រែសម្រួល៖ សំអាន
ប្រភព៖ naewna
ចុចអាន៖ អ្នកកាសែត អ៊ុយក្រែន បាត់ខ្លួននៅតំបន់ប្រយុទ្ធ ១០ ថ្ងៃមកហើយ នៅមិនទាន់មានដំណឹង

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២១ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ