Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋ​​មន្ត្រី​​ការ​​បរទេស​​​ជា​​ស្ត្រី​​ដំបូង​​របស់​​អាមេរិក​ទទួល​មរណ​ភាព​ក្នុង​​វ័យ​​៨៤​​ឆ្នាំ

បានផុស

នៅ

លោក​ស្រី Madeleine Albright ដែល​បាន​​ទៅ​សហរដ្ឋ​អាមេរិក​ជា​កុមារីភៀស​ខ្លួន​ម្នាក់ និង​​រីក​ចម្រើន​រហូត​ក្លាយ​ជា​​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេសជា​ស្ត្រី​ដំបូង​របស់​សហរដ្ឋ​អាមេរិក​បាន​ទទួល​មរណភាព​ក្នុង​វ័យ​៨៤​ឆ្នាំ។

ត្រូវ​បាន​ជ្រើស​តាំង​ដោយ​ប្រធានាធិបតី Bill Clinton ជា​ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំ​អង្គការ​សហ​ប្រជា​ជាតិ និង​បន្ទាប់​មក​បាន​ក្លាយ​ជា​មន្ត្រី​ការ​ទូត​កំពូល​របស់​អាមេរិក លោក​ស្រី Albright ជា​ស្ត្រី​​រដ្ឋដ៏​មាន​ឥទ្ធិពល​បំផុត​ម្នាក់​ក្នុង​សម័យ​កាល​របស់​លោក​ស្រី។

លោក​ស្រី Madeleine Albright
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​កាន់​ទុក្ខ​ចំពោះមរណភាព​របស់​លោក​ស្រី លោក Clinton បាន​និយាយ​ថា ៖«លោក​ស្រី Albright ជា​កម្លាំងមួយ​ដើម្បី​សេរីភាព ប្រជា​ធិបតេយ្យ និង​សិទ្ធិ​មនុស្ស​» និង​បាន​ហៅ​ការ​ស្លាប់​របស់​លោក​ស្ត្រី​គឺ​ជា​ការ​បាត់​បង់​ធន​ធាន​មនុស្ស​ទូទាំង​ពិភព​លោក។

ជា​មួយ​គ្នា​នេះ លោក​ប្រធានាធិបតីអាមេរិក​បច្ចុប្បន្ន ចូ បៃដិន បាន​និយាយ​ថា ៖«លោក​ស្រី Albright បាន​បង្វែរ​ជំនោរ​នៃ​ប្រវត្តិ​សាស្ត្រ។ លោក​ស្រី​ប្រឆាំង​នឹង​អនុសញ្ញ និង​បំបែករនាំង​ម្តង​ហើយ​ម្តង​ទៀត»។

នៅអង្គការ​សហប្រជាតិ ក្រុម​ប្រឹក្សា​សន្តិសុខ​បាន​ធ្វើ​ការគោរព​​ដល់​លោក​ស្រី​តាម​រយៈ​ភាព​ស្ងប់​ស្ងាត់​មួយ​សន្ធុះ​មុន​ពេល​បោះ​ឆ្នោត​​លើ​ដំណោះ​ស្រាយ​មួយ​ដឹក​នាំ​ដោយ​រុស្ស៊ី​លើ​អ៊ុយក្រែន។

លោក Clinton ដែល​បាន​ប្រកាស​ពី​ការ​ជ្រើស​រើស​របស់​លោកចំពោះ Albright ឲ្យ​ក្លាយ​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​នៅ​ឆ្នាំ​១៩៩៧ បាន​និយាយ​ថា ៖«យេនឌ័រមិន​មែន​ជា​ឧបសគ្គ​សម្រាប់​លោក​ស្រី​ក្នុង​ការទទួល​បាន​ការងារ ហើយ​លោក​ស្រី​ជា​បេក្ខភាព​ដ៏​គុណ​សម្បត្តិ​បំផុត»។

ប្រសូត​នៅ​តំបន់ Marie Jana Korbelova អតីតឆេកូស្លូវ៉ាគី នៅ​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​១៩៣៧ លោក​ស្រី Albright បាន​ទៅ​សហរដ្ឋ​អាមេរិក​ក្នុង​នាម​ជា​ជន​ភៀស​ខ្លួន​ជា​មួយ​ក្រុម​គ្រួសារ​នៅ​ឆ្នាំ​១៩៤៨ និង​បាន​ក្លាយ​ជា​ពលរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​១៩៥៧៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៥ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម