ព័ត៌មានអន្ដរជាតិ
មន្ត្រីជាន់ខ្ពស់វិមានក្រឹមឡាំងទី១ លាលែងពីតំណែង ហើយចាកចេញពីរុស្ស៊ី មិនវិលមកវិញ (មានវីដេអូ)
លោក Anatoly Chubais បានលាលែងពីតំណែងជាបេសកជនពិសេសរបស់លោកប្រធានាធិបតី Vladimir Putin ហើយ ដោយលោកបានក្លាយជាមន្ត្រីជាន់ខ្ពស់ដំបូងគេ ដែលបានបំបែកខ្លួនចេញពីវិមានក្រឹមឡាំង ចាប់តាំងពីលោក Putin បើកការលុកលុយ ប្រទេសអ៊ុយក្រែនកាលពីខែមុន។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន RIA Novosti កាលពីថ្ងៃពុធទី២៣ខែមីនាថា លោក Chubais ពិតជាបានលាលែងពីតំណែងមែន។
លោក Chubais ដែលធ្លាប់បម្រើការជាអគ្គសេនាធិការរបស់អតីតប្រធានាធិបតី Boris Yeltsin បានចុះចេញពីមុខតំណែង ជាអ្នកតំណាងពិសេសរបស់លោក Putin សម្រាប់ទំនាក់ទំនងជាមួយអង្គការអន្តរជាតិ។
តំណែងរបស់លោក គឺទទួលបន្ទុក សម្រេចឲ្យបាននូវគោលដៅនៃការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។

គាត់ត្រូវបានតែងតាំងក្នុងឆ្នាំ២០២០ ពោលប៉ុន្មានថ្ងៃ បន្ទាប់ពីការលាលែងពីតំណែងជាប្រធានក្រុមហ៊ុនបច្ចេកវិទ្យារដ្ឋ Rusnano ដែលគាត់បានដំណើរការតាំងពីឆ្នាំ ២០០៨មក។
យោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថា លោក Chubais ឈប់កាន់តួនាទីដោយសារតែជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន ហើយក៏បានចាកចេញពីប្រទេសផងដែរ ដោយមិនមានបំណងវិលត្រឡប់ចូលរុស្ស៊ីវិញនោះទេ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ ពូទីន៖ ការលក់ឧស្ម័ន ទៅឲ្យប្រទេសដែលដាក់ទណ្ឌកម្មរុស្ស៊ី នឹងត្រូវទូទាត់ជាប្រាក់ រូប

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ