Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ីព្រមានថា ក្រុងមូស្គូនិងណាតូ នឹងទង្គិចគ្នាដោយផ្ទាល់ ប្រសិនបើកងរក្សាសន្តិភាព បញ្ជូនទៅអ៊ុយក្រែន (មានវីដេអូ)

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានព្រមានថា ការបញ្ជូនកងបេសកកម្មរក្សាសន្តិភាព ទៅកាន់ប្រទេសអ៊ុយក្រែន អាចបង្កឲ្យមានការប៉ះទង្គិចដោយផ្ទាល់រវាងរុស្ស៊ី និងអង្គការណាតូ។

This image has an empty alt attribute; its file name is sergei-lavrov.jpg
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសប៉ូឡូញ បាននិយាយកាលពីសប្តាហ៍មុនថា ខ្លួននឹងដាក់សំណើជាផ្លូវការសម្រាប់បេសកកម្មរក្សាសន្តិភាពនៅអ៊ុយក្រែន ក្នុងកិច្ចប្រជុំកំពូលរបស់ណាតូ។

លោក Lavrov បានប្រាប់បុគ្គលិក និងនិស្សិតនៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរដ្ឋមូស្គូកាលពីថ្ងៃពុធទី២៣ខែមីនាថា “ខ្ញុំសង្ឃឹមថា ពួកគេយល់ពីអ្វីដែលពួកគេកំពុងនិយាយ។ នេះ​នឹងក្លាយជាការ​ប៉ះទង្គិច​គ្នា​ដោយផ្ទាល់ ​រវាង​កងកម្លាំងប្រដាប់អាវុធ​រុស្ស៊ី និង​ណា​តូ ដែល​គ្រប់គ្នា​មិន​ត្រឹមតែ​ព្យាយាម​ចៀសវាង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​និយាយថា មិនគួរ​កើតឡើង​ផងដែរ”​។

This image has an empty alt attribute; its file name is 1685f3e6476ac146abb41a62551ac071-1024x699.jpg

ការអត្ថាធិប្បាយរបស់លោក Lavrov ធ្វើឡើង បន្ទាប់ពីអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov និយាយថា គំនិតរបស់ប្រទេសប៉ូឡូញ គឺប្រថុយប្រថាន និងគ្រោះថ្នាក់បំផុត។

យោងតាមលោក Peskov, ការប្រឈមមុខដាក់គ្នាណាមួយដែលអាចកើតមានរវាងកងទ័ពរបស់យើង និងកងកម្លាំងណាតូ អាចមានផលវិបាកច្បាស់លាស់ ដែលនឹងពិបាកជួសជុល។

This image has an empty alt attribute; its file name is h_56876781-1280x720-1-1024x576.jpg

ទីក្រុងមូស្គូ បានចោទប្រកាន់ទីក្រុង កៀវ ថាធ្វើឲ្យកិច្ចចរចាសន្តិភាពជាប់គាំង ដោយសារតែដាក់សំណើមិនអាចទទួលយកបានសម្រាប់រុស្ស៊ី។

យ៉ាងណាក្តី អ៊ុយក្រែននិយាយថា ខ្លួនមានឆន្ទៈក្នុងការចរចា ប៉ុន្តែនឹងមិនចុះចាញ់ ឬទទួលយកឱសានវាទរបស់រុស្ស៊ីឡើយ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ មន្ត្រីជាន់ខ្ពស់វិមានក្រឹមឡាំងទី១ លាលែងពីតំណែង ហើយចាកចេញពីរុស្ស៊ី មិនវិលមកវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម