Connect with us

ព័ត៌មានអន្ដរជាតិ

មកដឹងលក្ខណៈពិសេសរបស់ ប្រអប់ខ្មៅ ដែលបំពាក់ក្នុងយន្តហោះ

បានផុស

នៅ

បន្ទាប់ពីមានហេតុការណ៍ធ្លាក់យន្តហោះជាបន្តបន្ទាប់ ក៏ដូចជាការធ្លាក់យន្តហោះ Boeing 737 ដែលដឹងអ្នកដំណើរ ១៣៣ នាក់នាពេលថ្មីៗនេះរបស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern  Airlines របស់ចិនធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលជាថ្មី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រហូតមកដល់ពេលនេះគ្មានអ្នកណាម្នាក់នៅលើយន្តហោះរស់រានមានជីវិតឡើយ ហើយឧបករណ៍កត់ត្រាការហោះហើរក៏ត្រូវបានរកឃើញផងដែរ ។

ឧបករណ៍កត់ត្រាការហោះហើរដែលគេស្គាល់ថា “ប្រអប់ខ្មៅ” គឺជាប្រអប់ថតសម្លេងមួយដែលមានតួនាទីសំខាន់ នៅពេលមានហេតុការណ៍យន្ដហោះធ្លាក់ ។

ប្រអប់ខ្មៅនេះមាននាទីចាប់យកព័ត៌មាននានា រួមទាំងថតសំឡេង ដំណើរការយន្តហោះ ទិន្នន័យអ្នកបើកបរ និងសំឡេងកាប៊ីននៅក្នុងយន្ដហោះដែលជាជំនួយដល់អ្នកអង្កេត នៅពេលដែលមានករណីធ្លាក់យន្ដហោះ ។

ទន្ទឹមនោះ ប្រអប់ខ្មៅធ្វើឡើងពីអាលុយមីញ៉ូមដែលមានកម្រាស់ប្រមាណ ២.៥៤ សង់ទីម៉ែត្រ ហើយវាធន់នឹងការប៉ះទង្គិចដោយអាចទ្រាំទ្រទៅនឹងល្បឿនធ្លាក់ចុះដល់ទៅ ៣,៤០០ ដងនៃទំនាញផែនដី ។

មិនតែប៉ុណ្ណោះ វាអាចទ្រាំទ្រនៅសីតុណ្ហភាពប្រមាណ ១,០០០ អង្សាសេរយៈពេល ១ ម៉ោង និងអាចស្ថិតក្នុងទឹកប្រៃជម្រៅ ៦ គីឡូម៉ែត្ររយៈពេល ៣០ ថ្ងៃផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Wikipedia

ចុចអាន ៖ រកឃើញប្រអប់ខ្មៅ ពីយន្តហោះចិន ដែលធ្លាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម