Connect with us

ព័ត៌មានអន្ដរជាតិ

រន្ទះ​​បាញ់​​យន្តហោះ​​តារា​​ចម្រៀង​ Miley​ Cyrus​ កំពុង​​ហោះ​​ទៅ​ប្រគំ​​តន្ត្រី​​នៅ​ប៉ារ៉ាហ្គាយ

បានផុស

នៅ

តារា​ចម្រៀង​ប៉ុប​អាមេរិក នាង Miley Cyrus បាន​និយាយ​នៅ​ថ្ងៃ​ពុធ ទី​២៣ ខែ​មីនា​ថា យន្តហោះ​របស់​នាង​ត្រូវ​បាន​រន្ទះ​បាញ់ពេល​កំពុង​​ហោះ​ហើរ​​ទៅ​​កាន់​ការ​ប្រគំ​តន្ត្រី​មួយ​នៅ​​​ទី​ក្រុង​ Asuncion ប្រទេស​​ប៉ារ៉ាហ្គាយ​ដែល​បង្ខំ​ឲ្យ​យន្តហោះ​ចុះ​ចត​ជា​បន្ទាន់។

តារា​ចម្រៀង​បាន​សរសេរ​​នៅ​លើ Twitter ថា ៖«ជូន​ចំពោះ​អ្នក​គាំទ្ររបស់​ខ្ញុំ និង​អ្នក​រាល់​គ្នាដែល​ព្រួយ​បារម្ភ បន្ទាប់​ពី​ដឹង​ពី​ការ​ហោះ​ហើរ​របស់​ខ្ញុំ​ទៅ​ទី​ក្រុង Asuncion។ យន្តហោះ​របស់​យើង​​​បាន​ជួប​នឹង​​ព្យុះ​មិន​នឹក​ស្មាន​ដល់ និង​ត្រូវ​បាន​​រន្ទះ​បាញ់​»។ ការ​បង្ហោះ​របស់​នាង​មាន​ទាំង​វីដេអូ​មួយតាម​បង្អួច​យន្តហោះ​បង្ហាញពីផ្លេកបន្ទោរនៅខាងក្រៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Cyrus បាន​និយាយ​ថា ៖«ក្រុម​ការងារ​​ ក្រុម​តន្ត្រី មិត្តភក្តិ និង​គ្រួសាររបស់​ខ្ញុំ​ដែល​កំពុង​ធ្វើ​ដំណើរទាំង​អស់​គ្នា​ជា​មួយ​ខ្ញុំ​មាន​សុវត្ថិភាព បន្ទាប់​ពី​ចុះ​ចត​បន្ទាន់»។

តារា​ចម្រៀង Cyrus ដែល​មាន​អ្នក​គាំទ្រតាម Twitter ចំនួន​៤៦.៥​លាន​នាក់​គ្រោង​ទៅ​ដល់​អាកាសយានដ្ឋាន Silvio Pettirossi នា​យប់​ថ្ងៃ​អង្គារ៍ ជាយ​ក្រុង Asuncion ដើម្បី​ចូល​រួម​សម្តែងក្នុង​ការ​ប្រគំ​តន្ត្រី​មួយ​នៅ Asuncionico ជា​មួយ​អ្នក​សិល្បៈ​ផ្សេង​ៗ​ទៀត។

លោក Felix Kanasawa ប្រធាននាយកដ្ឋាន​ជាតិ​នៃ​អាកាស​ចរណ៍​ស៊ីវិល​ប៉ារ៉ាហ្គាយ​បាន​ប្រាប់​អ្នក​កាសែត​ក្នុង​ស្រុក​ថា ​អាកាស​ធាតុ​អាក្រក់​ធ្វើ​ឲ្យ​យន្តហោះ​ចុះ​ចត​នៅ​អាកាស​យានដ្ឋាន Guarani ជិត​ទី​ប្រជុំ Ciudad del Este​ ព្រំ​ប្រទល់​ជាប់​ប្រទេស​ប្រេស៊ីល។

លោក Kanasawa បញ្ជាក់​ថា ប៉ុន្មាន​ម៉ោង​ក្រោយ​មក តារា​ចម្រៀង Cyrus ហោះ​ហើរទៅ​កាន់​ទី​ក្រុង Sao Paulo ប្រទេស​ប្រេស៊ីល៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៧ នាទីutes មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៤៣ នាទីutes មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៥៥ នាទីutes មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៩ ម៉ោង មុន

សូមប្រយ័ត្ន! កម្ពុជា នឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១មេសា

Sokha Hotels

ព័ត៌មានពេញនិយម