ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថ្កោលទោស អាមេរិក ចំពោះការបញ្ឆេះសង្គ្រាមអាវុធគីមីលើ អ៊ុយក្រែន
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Ryabkov បាននិយាយថា ការអះអាងរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដែលថា រុស្ស៊ីអាចប្រើប្រាស់អាវុធគីមី និងជីវសាស្រ្តលើអ៊ុយក្រែនគឺគ្មានអ្វីក្រៅពីការបំផ្លិចបំផ្លាញដោយចេតនានោះទេ ។
![](https://www.kampucheathmey.com/wp-content/uploads/2022/03/chemical-4.jpg)
លោក Ryabkov បានប្រាប់សមាជិកសភាថា “អ្វីដែលជនជាតិអាមេរិកនិយាយ គឺជាការបញ្ឆោត ។ យើងឮពួកគេគ្រប់ពេលវេលា ហើយយើងបានផ្តល់ចម្លើយយ៉ាងពេញលេញដល់ពួកគេអស់រយៈពេលជាយូរមកហើយ ។ ករណីនេះគឺថា សហរដ្ឋអាមេរិកមិនស៊ាំនឹងការស្តាប់នរណាម្នាក់ក្រៅពីខ្លួនវាផ្ទាល់ ។
អ្នកការទូតរូបនេះបានកត់សម្គាល់ថា សហរដ្ឋអាមេរិកមិនទាន់បានបំផ្លាញឃ្លាំងស្តុកអាវុធគីមីរបស់ខ្លួននៅឡើយទេ ហើយទីក្រុងវ៉ាស៊ីនតោនកំពុងពន្យារពេលដំណើរការនេះដោយក្លែងក្លាយ ។
![](https://www.kampucheathmey.com/wp-content/uploads/2022/03/chemical-3.jpg)
លោក Ryabkov បានបន្ថែមថា “យើងបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា វាមិនច្បាស់សម្រាប់ពួកយើងថាហេតុអ្វីបានជាសហរដ្ឋអាមេរិកយឺតយ៉ាងនៅក្នុងរបៀបពន្យាពេលការបំផ្លាញឃ្លាំងអាវុធគីមីរបស់ខ្លួន បើទោះបីជាមានធនធានទាំងបច្ចេកវិទ្យា ហិរញ្ញវត្ថុ និងផ្សេងទៀត” ។
ជាចុងក្រោយលោកបានរំលឹកថា ឃ្លាំងអាវុធគីមីទាំងមូលរបស់រុស្ស៊ីត្រូវបានបំផ្លាញទាំងស្រុងក្រោមការគ្រប់គ្រងរបស់អន្តរជាតិដ៏តឹងរឹងបំផុតកាលពីឆ្នាំ ២០១៧ ៕
![](https://www.kampucheathmey.com/wp-content/uploads/2022/03/chemical-5.jpg)
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត