ព័ត៌មានអន្ដរជាតិ
ដោយសារហេតុផល២យ៉ាងនេះហើយ ទើប ឥណ្ឌា នៅស្ងៀមជុំវិញសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន (មានវីដេអូ)
មួយខែមកហើយចាប់តាំងពីរុស្ស៊ីវាយលុកអ៊ុយក្រែន ប្រទេសឥណ្ឌានៅតែព្យាយាមរក្សាតុល្យភាពទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុង មូស្គូ និងលោកខាងលិច។
សេចក្តីថ្លែងការណ៍ដំបូងរបស់ទីក្រុង ដែលី នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) មិនបានបញ្ចេញឈ្មោះប្រទេសណាមួយដោយផ្ទាល់ទេ ប៉ុន្តែនិយាយថា ខ្លួនមានការសោកស្តាយ ដែលការអំពាវនាវពីសហគមន៍អន្តរជាតិដើម្បីផ្តល់ឱកាសការទូត និងកិច្ចសន្ទនាមិនត្រូវបានយកចិត្តទុកដាក់។
ទោះជាយ៉ាងនេះក្តី ឥណ្ឌាមិនបានរិះគន់រុស្ស៊ីឡើយ។ ហើយមុនពេល UNSC បោះឆ្នោតលើពង្រាងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ដើម្បីថ្កោលទោសការវាយលុកនោះ ក្រុងដេលីបានប្រឈមមុខនឹងការអំពាវនាវពីប្រទេសរុស្ស៊ី សហរដ្ឋអាមេរិក និងអ៊ុយក្រែន ឲ្យធ្វើរឿងត្រឹមត្រូវ។
អ៊ុយក្រែន និងរុស្ស៊ី ថែមទាំងបានចេញការអំពាវនាវជាសាធារណៈឲ្យទីក្រុងដែលី ប្រកាន់ជំហរច្បាស់លាស់ផងដែរ។ ឥណ្ឌាបានសម្រេចចិត្តបោះឆ្នោតអនុបវាទ ប៉ុន្តែខ្លួនបានស្នើឲ្យទីក្រុងមូស្គូគោរពច្បាប់អន្តរជាតិ។
យុទ្ធសាស្ត្ររបស់ឥណ្ឌាបានចោទជាសំណួរ ជាពិសេសនៅលោកខាងលិច អំពីថាតើប្រទេសលទ្ធិប្រជាធិបតេយ្យធំបំផុតរបស់ពិភពលោកមួយនេះ អាចមានជំហរច្បាស់លាស់ជាងនេះឬក៏អត់។
ទោះបីជាយ៉ាងណាក៏ដោយ ខាងក្រោមនេះគឺជាហេតុផល២យ៉ាង ដែលសារព័ត៌មាន BBC អះអាងថា ឥណ្ឌា សុខចិត្តនៅស្ងៀមជុំវិញបញ្ហាសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន៖
រើសយកខាងណាក៏មិនមែនជាជម្រើសល្អ
មានហេតុផលជាច្រើនសម្រាប់ឥណ្ឌា ក្នុងការស្វែងរកតុល្យភាពការទូតលើបញ្ហាអ៊ុយក្រែន។ សារៈសំខាន់បំផុតគឺទំនាក់ទំនងការទូត និងការពារជាតិរបស់ឥណ្ឌា ជាមួយទីក្រុងមូស្គូ។
រុស្ស៊ីនៅតែជាប្រទេសផ្គត់ផ្គង់អាវុធធំជាងគេរបស់ឥណ្ឌា បើទោះបីជាចំណែករបស់ខ្លួនបានធ្លាក់ចុះពី៧០%មកនៅត្រឹម៤៩% ដោយសារតែការសម្រេចចិត្តរបស់ឥណ្ឌា ក្នុងការពង្រីកផលប័ត្ររបស់ខ្លួន និងជំរុញការផលិតផ្នែកការពារក្នុងស្រុកក៏ដោយ។
ជាមួយគ្នានេះដែរ រុស្ស៊ីកំពុងផ្គត់ផ្គង់ឧបករណ៍នានា ដូចជាប្រព័ន្ធការពារមីស៊ីល S-400 ដែលផ្តល់ឲ្យឥណ្ឌានូវការទប់ស្កាត់ជាយុទ្ធសាស្ត្រយ៉ាងសំខាន់ប្រឆាំងចិន និងប៉ាគីស្ថាន ហើយនោះជាហេតុផលដែលខ្លួនបន្តការបញ្ជាទិញ ថ្វីបើមានការគំរាមកំហែងដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកក៏ដោយ។
ផ្នែកការពារជាតិមានសារៈសំខាន់
ជាងនេះទៅទៀត វាពិបាកសម្រាប់ក្រុងដែលី ក្នុងការមើលរំលងប្រវត្តិសាស្ត្ររយៈពេលជាច្រើនទសវត្សរ៍នៃកិច្ចសហប្រតិបត្តិការការទូតជាមួយរុស្ស៊ី លើបញ្ហាមួយចំនួន។ ទីក្រុងមូស្គូបានវេតូសេចក្តីសម្រេចរបស់ UNSC ជុំវិញជម្លោះ កាស្មៀរ នាពេលកន្លងមក ដើម្បីជួយឥណ្ឌាឲ្យដោះស្រាយបញ្ហាទ្វេភាគី។
ក្នុងបរិបទនេះ ឥណ្ឌាហាក់ដូចជាកំពុងដើរតាមយុទ្ធសាស្ត្រដ៏ល្បីល្បាញរបស់ខ្លួន ក្នុងការមិនចូលបក្សសម្ព័ន្ធ និងការលើកកម្ពស់កិច្ចសន្ទនាដើម្បីដោះស្រាយបញ្ហា។
លោក Michael Kugelman នាយករងនៅ Wilson Center បាននិយាយថា ជំហររបស់ឥណ្ឌាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ ព្រោះវាស្របនឹងយុទ្ធសាស្ត្រអតីតកាលរបស់ខ្លួន។
ទីក្រុងដែលី ហាក់ដូចជាមិនសុខស្រួល ចំពោះអ្វីដែលកំពុងកើតឡើងក្នុងប្រទេសអ៊ុយក្រែនទេ ប៉ុន្តែខ្លួនទំនងជាមិនផ្លាស់ប្តូរជំហររបស់ខ្លួនឡើយ។
លោកនិយាយថា “ឥណ្ឌាមិនអាចមានលទ្ធភាពធ្វើដូច្នេះបានទេនៅពេលនេះ ដោយសារតែតម្រូវការការពារ និងភូមិសាស្ត្រនយោបាយ”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ រុស្ស៊ីព្រមានថា ក្រុងមូស្គូនិងណាតូ នឹងទង្គិចគ្នាដោយផ្ទាល់ ប្រសិនបើកងរក្សាសន្តិភាព បញ្ជូនទៅអ៊ុយក្រែន
-
ចរាចរណ៍៤ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង