ព័ត៌មានអន្ដរជាតិ
លោក Zelensky ថា មួយខែមកនេះគ្រាន់តែជាការចាប់ផ្ដើមរបស់ រុស្ស៊ី លើទឹកដី អ៊ុយក្រែន ប៉ុណ្ណោះ (មានវីដេអូ)
នៅក្នុងសុន្ទរកថាកាលពីយប់ថ្ងៃពុធ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា “រយៈពេល ១ ខែមកនេះគ្រាន់តែជាការចាប់ផ្តើមសម្រាប់រុស្ស៊ីប៉ុណ្ណោះនៅលើទឹកដីអ៊ុយក្រែន ។

លោកបានសង្កត់ធ្ងន់ថា ពេលនេះរុស្ស៊ីកំពុងព្យាយាមកម្ចាត់សេរីភាពរបស់ប្រជាជនទាំងអស់នៅអឺរ៉ុប ក៏ដូចជាប្រជាជនទាំងអស់ក្នុងពិភពលោក” ។
លោក Zelenskyy ដែលនិយាយជាភាសាអង់គ្លេសក៏បានជំរុញឲ្យមនុស្សជុំវិញពិភពលោកបង្ហាញការគាំទ្ររបស់ពួកគេចំពោះប្រទេសអ៊ុយក្រែន ដោយការប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុង ដើម្បីឲ្យប្រជាជនរុស្ស៊ីមើលឃើញ និងដឹងឮ ។

ទន្ទឹមនោះ លោកបានអំពាវនាវឲ្យប្រជាជនមកប្រមូលផ្ដុំជាមួយនិមិត្តសញ្ញាអ៊ុយក្រែន ហើយប្រមូលផ្តុំគ្នាដើម្បីសេរីភាព និងសន្តិភាពនៅថ្ងៃមួយខែ បន្ទាប់ពីរុស្ស៊ីបានលុកលុយអ៊ុយក្រែន ។
ជាចុងក្រោយ លោក Zelenskyy បញ្ជាក់ថា “មកពីការិយាល័យរបស់អ្នក ផ្ទះរបស់អ្នក សាលារៀន និងសាកលវិទ្យាល័យរបស់អ្នក ។ សូមមកក្នុងនាមសន្តិភាព មកជាមួយនិមិត្តសញ្ញាអ៊ុយក្រែន ដើម្បីគាំទ្រអ៊ុយក្រែន គាំទ្រសេរីភាព និងគាំទ្រជីវិតរបស់ប្រជាជនអ៊ុយក្រែន” ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sky News

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ