ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបាត់ខ្លួន ១២ថ្ងៃហើយ ខណៈមានពាក្យចចាមអារ៉ាមខុសៗគ្នា
ប្រមុខក្រសួងការពារជាតិរុស្ស៊ី លោក Sergei Shoigu មិនត្រូវបានគេឃើញជាសាធារណៈ អស់រយៈពេល១២ថ្ងៃមកហើយ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី។
អ្នកកាសែតមកពីស្ថាប័នព័ត៌មានឯករាជ្យរបស់រុស្ស៊ី Mediazona និង Agentstvo បានអះអាងកាលពីថ្ងៃពុធទី២៣ខែមីនាថា លោក Shoigu មិនបានបង្ហាញមុខជាសាធារណៈចាប់តាំងពីថ្ងៃទី១១ខែមីនាមកម្ល៉េះ។
ស្របពេលជាមួយគ្នានោះ មានពាក្យចចាមអារ៉ាមថា លោក Shoigu មានសុខភាពមិនល្អ និងកំពុងជួបបញ្ហាបេះដូង ខណៈសារផ្សេងៗដែលកំពុងចែកចាយនៅលើអ៊ីនធឺណិតបង្ហាញថា លោក Shoigu អាចត្រូវបានបណ្តេញចេញពីក្រសួង និងកំពុងជាប់ឃុំក្នុងផ្ទះ។
ទោះបីជាយ៉ាងណាក៏ដោយ Fox News មិនទាន់ផ្ទៀងផ្ទាត់ លើការលើកឡើងទាំងនេះទេ។
លោក Shoigu ត្រូវបានគេឃើញជាសាធារណៈលើកចុងក្រោយ កាលពីថ្ងៃទី១១ខែមីនា ក្នុងពិធីប្រគល់រង្វាន់ដល់កងទ័ពរុស្ស៊ី ដែលវាយលុកអ៊ុយក្រែនក្នុងអ្វីដែលប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ហៅថា ជា “ប្រតិបត្តិការយោធាពិសេស”។
វិមានក្រឹមឡាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍លើគេហទំព័ររបស់ខ្លួន កាលពីថ្ងៃទី១៨ខែមីនាថា លោក Shoigu មានវត្តមានក្នុងអំឡុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាមួយលោក Putin ដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃប្រតិបត្តិការពិសេសនៅអ៊ុយក្រែន ប៉ុន្តែមិនមានរូបថតឬវីដេអូនៃកិច្ចប្រជុំនោះត្រូវបានបង្ហោះលើអ៊ីនធឺណិតទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ FOX
ចុចអាន៖ ដោយសារហេតុផល២យ៉ាងនេះហើយ ទើប ឥណ្ឌា នៅស្ងៀមជុំវិញសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១១ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង