Connect with us

ព័ត៌មានអន្ដរជាតិ

ហាងកាហ្វេនៅ អ៊ុយក្រែន បើកលក់ធម្មតា ទោះមានគ្រាប់ផ្លោងធ្លាក់ក្បែរៗក៏ដោយ (មានវីដេអូ)

បានផុស

នៅ

ខណៈសង្គ្រាមកំពុងតែបន្តយ៉ាងក្ដៅគគុក ហាងកាហ្វេឆ្មាមួយនៅភាគខាងលិចអ៊ុយក្រែន បានបន្តបើកបម្រើសេវាកម្ម ដើម្បី​ជា​កន្លែង​សម្រាក និង​សម្រាល​ទុក្ខ​ប្រជាពលរដ្ឋ​ក្នុង​គ្រា​លំបាកនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Cat Cafe Lviv គឺជាភោជនីយដ្ឋាន និងហាងកាហ្វេឆ្មានៅ Lviv នៃ​នៅភាគខាងលិចអ៊ុយក្រែន ហើយនៅ​តែបើកជារៀងរាល់ថ្ងៃ ទោះបីជាការឈ្លានពានរបស់កងទ័ព​រុស្ស៊ី​ បាន​ចាប់ផ្ដើម​ពង្រីក​ចូល​ទៅ​ក្នុង​តំបន់​នៃ​ប្រទេស​នេះ​ក្ដី។ ហាង​កាហ្វេ​ឆ្មា​នេះ​ បាន​បើក​រយៈពេល​៦ឆ្នាំ​ ហើយ​មាន​ឆ្មា​ចំនួន ២០ ក្បាល ​នៃ​ពូជ​ផ្សេងៗ​ដែល​ត្រៀម​ខ្លួន​ជា​ស្រេច ​ដើម្បី​ជួប​និង​ស្វាគមន៍​ភ្ញៀវ។

លោក Serhay Olinik ម្ចាស់​ហាង Cat Cafe Lviv បាន​និយាយ​ថា ​ “សូម្បីតែ​នៅថ្ងៃដ៏សោកសៅ​បែបនេះ សត្វ​របស់​យើង ​នឹងជួយ​អ្នក​ឲ្យ​ញញឹម” ។ ភោជនីយដ្ឋាន​ឥឡូវ​នេះ ​មាន​អតិថិជន​មក​ពី​ទីក្រុង​ផ្សេង​ទៀត ក្នុងអំឡុងពេលដ៏លំបាកនេះ។

លោក​ក៏បានបន្ថែមទៀតថា ឆ្មាទាំងនេះគឺជាគ្រួសារ ហើយគាត់មិនចាកចេញពីអ៊ុយក្រែនទេ ហើយ​នឹង​បន្ត​បើក​ហាង​កាហ្វេ​ឆ្មា។ ព្រោះនេះជាកន្លែងតែមួយគត់ ដែល​គាត់គួរ​តែ​បាន​ឃើញ​ខ្លួនឯង​នា​ពេល​អនាគត។ ជាពិសេស​ ហាងនេះមានបន្ទប់ធំបី បន្ទប់​ក្រោមដីពីរ។ ក្នុងក​រណី​ដែល​សំឡេង​រោទ៍​ប្រកាស​អាសន្ន​ នោះមាន​ជម្រក​សុវត្ថិភាព​សម្រាប់​ភ្ញៀវ និង​ឆ្មាផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖Sanook

ចុចអាន៖លោក Zelensky ថា មួយខែមកនេះគ្រាន់តែជាការចាប់ផ្ដើមរបស់ រុស្ស៊ី លើទឹកដី អ៊ុយក្រែន ប៉ុណ្ណោះ (មានវីដេអូ)





Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម