Connect with us

ព័ត៌មានអន្ដរជាតិ

អតីតប្រធានាធិបតី កូរ៉េខាងត្បូង មួយរូបបង្ហាញមុខជាសាធារណៈ បន្ទាប់ពីជាប់ពន្ធនាគារ ៥ ឆ្នាំ

បានផុស

នៅ

អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun-hye បានបង្ហាញខ្លួនជាសាធារណៈជាលើកដំបូងក្នុងរយៈពេល ៥ ឆ្នាំ បន្ទាប់ពីការដោះលែងពីពន្ធនាគារនៅចុងឆ្នាំ ២០២១ ក្រោយការលើកលែងទោសពីប្រធានាធិបតី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Park ត្រូវបានគេឃើញ បន្ទាប់ពីចាកចេញពីមន្ទីរពេទ្យក្នុងទីក្រុងសេអ៊ូលនៅថ្ងៃព្រហស្បតិ៍នេះ ជាទីដែលលោកស្រី​កំពុង​ត្រូវ​បាន​សម្រាក​ព្យាបាល​​សម្រាប់​បញ្ហា​សុខភាព​ដែល​មាន​មុនមក ​។

គួររំឭកថា លោកស្រី Park ត្រូវបានដកចេញពីតំណែងក្នុងឆ្នាំ ២០១៧ ។ ក្រោយមកលោកស្រីត្រូវបានចាប់ខ្លួន និងកាត់ទោសពីបទទទួលសំណូក រួមទាំងពីក្រុមហ៊ុន Samsung Group របស់ប្រទេសផងដែរ ហើយលោកស្រីត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ២២ ឆ្នាំ ។

លោកស្រី Park ត្រូវ​បាន​​ដោះលែង​ក្រោម​ការ​លើក​លែង​ទោស​របស់​ប្រធានាធិបតីលោក Moon Jae-in កាល​ពី​ចុង​ឆ្នាំ​មុន  បន្ទាប់​ពី​ជាប់​ឃុំ​ប្រហែល​ ៤ ​ឆ្នាំ ៩ ​ខែ ។

ចំណែកប្រធានាធិបតីជាប់ឆ្នោតថ្មីគឺលោក Yoon Suk-yeol ក៏បានបង្ហាញចេតនាចង់ជួបលោកស្រី Park មុនពេលចូលកាន់តំណែងនៅខែឧសភាផងដែរ ខណៈលោក Yoon ជាអ្នកដឹកនាំការស៊ើបអង្កេតពិសេសលើការចោទប្រកាន់លើលោកស្រី Park ក្នុងឋានៈជាព្រះរាជអាជ្ញា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ខ្សែជីវិតដំបូង លោក Yoon Suk-yeol មុនក្លាយជាប្រធានាធិបតីជាប់ឆ្នោត របស់ កូរ៉េខាងត្បូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សប្តាហ៍​ទី​៤ នា​រាត្រីថ្ងៃទី២២ខែកុម្ភៈនេះ ផ្លូវថ្មើជើង Walk Street បន្ថែមការរៀបចំឱ្យមានរបាំបុរាណ និងការតាំងវត្ថុអនុស្សាវរីយ៍ចាបុី

ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរ​ចុះ​ជួសជុល​ផ្លូវ​បេតុង​សំបុក​មាន់​២ខ្សែ​ដែល​រង​ការ​ខូចខាត

ព័ត៌មានជាតិ៥ ម៉ោង មុន

មេបញ្ជាការ​កងទ័ពជើងគោក​សហរដ្ឋអាមេរិក ប្រចាំ​ប៉ាស៊ីហ្វិច​នឹង​បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាចាប់ពីថ្ងៃទី២៤ ដល់ ២៥ ខែកុម្ភៈ

ព័ត៌មានជាតិ៧ ម៉ោង មុន

តំបន់អភិរក្សសត្វត្មាតនៅខេត្តស្ទឹងត្រែង កំពុងទាក់ទាញភ្ញៀវអន្តរជាតិទៅទស្សនា

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរខេត្តស្ទឹងត្រែង ផ្តើមចលនាសម្អាតបរិស្ថាននៅតាមទីសាធារណៈ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

រ៉យទ័រ៖ រុស្ស៊ី​អាចយល់ព្រម​​យក​លុយ​ដែល​បង្កក​ ៣០០​ពាន់​លាន​ដុល្លារ​ទៅ​ដោះស្រាយ​សង្គ្រាម​នៅ​អ៊ុយក្រែន

ហ៊ុន ម៉ាណែត ព្រំដែនឡាវ
នយោបាយ១២ ម៉ោង មុន

សម្ដេចធិបតី៖ ខ្ញុំមិនមែនជាអ្នកស្នេហាជាតិផ្ដាច់មុខទេ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

​មន្ត្រី​យោធាកំពូល​ពីរ​រូប​​របស់​អាមេរិក ត្រូវ​​​បណ្តេញ​ចេញ​ពីតំណែង​​​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រោយប្រព្រឹត្តទង្វើមិនគប្បីក្នុងតំបន់អង្គរ បុរសជនជាតិកូរ៉េ បានចេញសុំទោស និងលែងធ្វើជាអ្នកបកប្រែ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​ជំនួប​កំពូល​ ត្រាំ-ពូទីន​នឹ​ង​ផ្សព្វផ្សាយភ្លាម​ ពេល​​​កំណត់​ជាក់​លាក់​​​​​

Sokha Hotels

ព័ត៌មានពេញនិយម