ព័ត៌មានអន្ដរជាតិ
Joe Biden សន្យាថា សម្ព័ន្ធមិត្តលោកខាងលិចនឹងឆ្លើយតប បើ រុស្ស៊ី ប្រើប្រាស់អាវុធគីមី (មានវីដេអូ)
ប្រធានាធិបតីអាមេរិកលោក Joe Biden បានសន្យាថា សម្ព័ន្ធមិត្តនឹងឆ្លើយតប ប្រសិនបើរុស្ស៊ីប្រើអាវុធគីមីប្រឆាំងនឹងអ៊ុយក្រែន។

លោក Biden បានប្រាប់អ្នកយកព័ត៌មានថា “វានឹងបង្កឲ្យមានការឆ្លើយតបតាមប្រភេទរបស់វាមិនថាត្រូវឆ្លងកាត់អូតង់ឬក៏អត់នោះទេ យើងនឹងធ្វើការសម្រេចចិត្តនៅពេលនោះ”។
លោក Biden កំពុងស្ថិតនៅក្នុងទីក្រុង ព្រុចសែល សម្រាប់កិច្ចប្រជុំបន្ទាន់ជាមួយសម្ព័ន្ធមិត្តណាតូ ខណៈការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន ឈានចូលដល់សប្តាហ៍ទីបួន។

ក្នុងសន្និសីទសារព័ត៌មានមួយនៅឯទីស្នាក់ការអង្គការណាតូកាលពីថ្ងៃព្រហស្បតិ៍ទី២៤ខែមីនា លោក Biden និយាយថា សព្វាវុធជាច្រើនកំពុងបញ្ជូនទៅជួយអ៊ុយក្រែន ខណៈមេដឹកនាំលោកខាងលិចជួបប្រជុំគ្នាដើម្បីពិភាក្សាអំពីផែនការបន្ទាន់ ក្នុងករណីរុស្ស៊ីបង្កើនការវាយលុកកាន់តែខ្លាំងឡើង។
លោក Biden លើកឡើងនិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានយល់ខុសចំពោះការរួបរួមរបស់លោកខាងលិច។
អូតង់មិនដែលមានការរួបរួមគ្នាខ្លាំងជាងសព្វថ្ងៃនេះទេ។ ពូទីន កំពុងទទួលបានផ្ទុយពីអ្វីដែលគាត់ចង់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NPR
ចុចអាន៖ Zelensky ប្រាប់ Biden កុំឲ្យដាក់ទណ្ឌកម្ម Abramovich ព្រោះហេតុផលមានប្រយោជន៍មួយ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ