ព័ត៌មានអន្ដរជាតិ
ណាតូ ជំរុញឲ្យរុស្ស៊ី បញ្ឈប់សង្គ្រាមជាបន្ទាន់ តែរុស្ស៊ី ថា ណាតូ ចង់ឲ្យសង្គ្រាមបន្ត
ក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅទីក្រុង ព្រុចសែល ប្រទេស បែលហ្សិក កាលពីម្សិលមិញ សម្ព័ន្ធភាពមួយនេះ បានចេញសេចក្តីថ្លែងការណ៍ជំរុញឲ្យប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បញ្ឈប់សង្គ្រាមភ្លាមៗ និងដកកងកម្លាំងយោធាចេញពីប្រទេសអ៊ុយក្រែន។
សេចក្តីថ្លែងការណ៍នោះ ថែមទាំងបានអំពាវនាវឲ្យប្រទេសបេឡារុស បញ្ចប់ការពាក់ព័ន្ធរបស់ខ្លួន នៅក្នុងការវាយលុករបស់រុស្ស៊ីផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងការបរទេសរុស្ស៊ី បានប្រតិកម្មចំពោះកិច្ចប្រជុំកំពូលនេះ។
ក្រសួងនិយាយថា ការសម្រេចចិត្ត បន្តគាំទ្រដល់ទីក្រុង កៀវ បានបង្ហាញថា សម្ព័ន្ធមិត្តលោកខាងលិចចង់ឲ្យជម្លោះបន្ត។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Ria របស់រុស្ស៊ី, ក្រសួងបាននិយាយថា ប្រទេសលោកខាងលិចកំពុងប្រមូលផលដ៏អាក្រក់ ពីការសម្រេចចិត្តរបស់ខ្លួនក្នុងការបំពាក់អាវុធដល់អ៊ុយក្រែន ដែលបានលើកទឹកចិត្តឲ្យរដ្ឋាភិបាលទីក្រុង កៀវ ប្រើកម្លាំងប្រឆាំងនឹងក្រុមបំបែកខ្លួនគាំទ្រដោយរុស្ស៊ីនៅភាគខាងកើត អ៊ុយក្រែន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ Joe Biden សន្យាថា សម្ព័ន្ធមិត្តលោកខាងលិចនឹងឆ្លើយតប បើ រុស្ស៊ី ប្រើប្រាស់អាវុធគីមី
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម៥ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ចរាចរណ៍១១ ម៉ោង ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤