Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី និងអ៊ុយក្រែន ដោះដូរឈ្លើយសឹក ជាលើក​ដំបូង​ចាប់​តាំង​ពី​សង្គ្រាម​ ផ្ទុះឡើង (មានវីដេអូ)

បានផុស

នៅ

ប្រទេសរុស្ស៊ី​និង​អ៊ុយក្រែន​និយាយ​ថា ពួកគេ​បាន​ធ្វើ​ការ​ដោះដូរឈ្លើយសឹក ​ជា​លើក​ដំបូង​ចាប់​តាំង​ពី​សង្គ្រាម​ ផ្ទុះឡើង​កាល​ពី​មួយ​ខែ​មុន។

This image has an empty alt attribute; its file name is FotoJet-2022-03-24T235941.410-1024x512.jpg

ក្រុមមន្ត្រីបាននិយាយថា ទាហានអ៊ុយក្រែនចំនួន១០នាក់ ត្រូវបានដោះដូរជាមួយទាហានរុស្ស៊ី១០នាក់។

នៅក្នុងការដោះដូរដាច់ដោយឡែកមួយទៀត ជនស៊ីវិលរុស្ស៊ីចំនួន១១នាក់ ដែលត្រូវបានជួយសង្គ្រោះពីកប៉ាល់លិចក្នុងទីក្រុង Odesa ត្រូវបានដោះដូរជាមួយអ្នកនេសាទអ៊ុយក្រែនចំនួន១៩នាក់ពីកប៉ាល់មួយគ្រឿង ដែលចាប់បានដោយជនជាតិរុស្ស៊ី ខណៈពេលពួកគេកំពុងព្យាយាមដណ្តើមយកកោះពស់ នៅក្នុងសមុទ្រខ្មៅ ពេលសង្គ្រាមចាប់ផ្តើមដំបូង។

This image has an empty alt attribute; its file name is download-9-1024x576.jpg

កប៉ាល់នោះ ​ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅ​អ៊ុយក្រែន​វិញ ​តាម​ច្រក​ក្នុង​ប្រទេស​តួកគី។

គួរបញ្ជាក់ថា កាលពីដើមសប្តាហ៍នេះ រុស្ស៊ី និងអ៊ុយក្រែននិយាយថា ពួកគេបានដោះដូរអ្នកទោសរុស្ស៊ីចំនួនប្រាំបួននាក់សម្រាប់អភិបាលក្រុង Melitopol ដែលជាទីក្រុងមួយនៅភាគអាគ្នេយ៍អ៊ុយក្រែន ដែលត្រូវបានចាប់យកដោយកងទ័ពរុស្ស៊ី៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ណាតូ ជំរុញឲ្យរុស្ស៊ី បញ្ឈប់សង្គ្រាមជាបន្ទាន់ តែរុស្ស៊ី ថា ណាតូ ចង់ឲ្យសង្គ្រាមបន្ត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បទល្មើសចោរកម្ម
សន្តិសុខសង្គម២៣ ម៉ោង មុន

ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់

ព័ត៌មានជាតិ៤ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ព័ត៌មានជាតិ២២ ម៉ោង មុន

មន្ទីរសុខាភិបាលភ្នំពេញ ឱ្យម្ចាស់ហ្វេសប៊ុក Mommy Natural លុបវីដេអូ​ដែលថា លេបប្រមាត់ទាកាប៉ាស្រស់ល្អសម្រាប់អ្នកកាត់ប្រមាត់

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយក​រដ្ឋមន្ត្រី​៣រូបក្នុងត្រកូល «ស៊ីណាវ៉ាត្រា»​ មាន​វាសនា​​​ខ្ពស់​រួច​ផុត​ពីការទម្លាក់​អំណាច​ដោយសភា ប៉ុន្តែ​​​២រូប​​​​​ឆ្លងមិនផុត​រដ្ឋប្រហារ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេសន្តិសុខជាតិប៉ូឡូញ៖ បើរុស្ស៊ីវាយ ខ្លួនអាចទប់ជាប់បានត្រឹម២សប្តាហ៍ប៉ុណ្ណោះ

Sokha Hotels

ព័ត៌មានពេញនិយម