Connect with us

ព័ត៌មានអន្ដរជាតិ

ចំណុចសំខាន់ៗដែលមេដឹកនាំពិភពលោក លើកឡើងក្នុងកិច្ចប្រជុំកំពូល ណាតូ

បានផុស

នៅ

ក្នុងកិច្ចប្រជុំកំពូលវិសាមញ្ញរបស់អង្គការណាតូនៅទីក្រុង ព្រុចសែល ប្រទេស បែលហ្សិក កាលពីថ្ងៃព្រហស្បតិ៍ទី២៤ខែមីនាឆ្នាំ២០២២ អគ្គលេខាធិការ Jens Stoltenberg បាននិយាយថា មេដឹកនាំណាតូ នឹងត្រូវដោះស្រាយវិបត្តិសន្តិសុខដ៏ធ្ងន់ធ្ងរបំផុតក្នុងមួយជំនាន់។

This image has an empty alt attribute; its file name is 6b860c63da857a2012649d967ba15af5-1024x582.jpg

កិច្ចប្រជុំនេះធ្វើឡើងស្របពេលដែលពិភពលោក កំពុងប្រឈមមុខជាមួយនឹងសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន ហើយខាងក្រោមនេះគឺជាចំណុចសំខាន់ៗដែលមេដឹកនាំកំពូលៗ លើកឡើងក្នុងកិច្ចប្រជុំកំពូលនោះ៖

លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក

This image has an empty alt attribute; its file name is 106896877-1623700755052-bid-1024x683.jpg

• សហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មថ្មីលើបុគ្គល និងអង្គភាពជាង ៤០០ រួមទាំងសមាជិកសភារុស្ស៊ី មហាសេដ្ឋី និងក្រុមហ៊ុនការពារជាតិជាង ៣០០ផងដែរ

• ណាតូ មិនដែលរួបរួមគ្នាខ្លាំងជាងនេះទេ ពោលគឺផ្ទុយពីអ្វីដែលលោកប្រធានាធិបតី ពូទីន រំពឹងទុក

• ប្រសិនបើរុស្ស៊ីប្រើអាវុធគីមី អាមេរិកនឹងឆ្លើយតប ហើយទំហំនៃការឆ្លើយតបនឹងអាស្រ័យលើទំហំនៃការប្រើប្រាស់

• លោកបានបញ្ជាក់យ៉ាងច្បាស់ទៅកាន់ប្រធានាធិបតីចិន Xi Jinping ថា លោក Xi នឹងធ្វើឲ្យទំនាក់ទំនងសេដ្ឋកិច្ចរបស់គាត់ជាមួយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប មានគ្រោះថ្នាក់ ប្រសិនបើគាត់ចង់ជួយរុស្ស៊ី

• អាមេរិកចង់ឃើញរុស្ស៊ីត្រូវដកចេញពីក្រុមប្រទេស G20 ប៉ុន្តែប្រសិនបើមិនអាចទៅរួច អ៊ុយក្រែនគួរតែចូលរួមជាអ្នកសង្កេតការណ៍

• ​ប្រទេស​លោក​ខាង​លិច​ត្រូវ​តែរួបរួមគ្នា​ទាំង​ស្រុង

លោក Boris Johnson នាយករដ្ឋមន្ត្រីអង់គ្លេស

This image has an empty alt attribute; its file name is skynews-boris-johnson-nato_5717824-1024x576.jpg

• ចក្រភពអង់គ្លេសនឹងបង្កើនជំនួយដល់អ៊ុយក្រែន ក្នុងកម្រិតធំមួយ ដើម្បីជួយប្រធានាធិបតី Zelensky ការពារប្រទេសរបស់គាត់ពីការគំរាមកំហែងពីអ្នកជិតខាង

• ចក្រភពអង់គ្លេសនឹងបញ្ជូនមីស៊ីលចំនួន ៦ ០០០ គ្រាប់បន្ថែមទៀត និងថវិកា ២៥លានផោនដល់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន

• នឹងមានការដាក់ពង្រាយកងទ័ពអង់គ្លេសថ្មី ទៅកាន់ប្រទេសប៊ុលហ្គារី បន្ថែមលើចំនួនទាហានអង់គ្លេសទ្វេដង ទាំងនៅក្នុងប្រទេសប៉ូឡូញ និងនៅអេស្តូនី

• ណាតូ និង G7 រួបរួមគ្នាក្នុងការប្តេជ្ញាចិត្តផ្តាច់ខ្លួនចេញពីប្រេង និងឧស្ម័នរបស់រុស្ស៊ី

• លោកបានច្រានចោលម្តងទៀត នូវតំបន់គ្មានការហោះហើរលើអ៊ុយក្រែន ដោយនិយាយថា វានឹងនាំឲ្យកងទ័ពអាកាស បាញ់ទម្លាក់យន្តហោះល្បឿនលឿនរបស់រុស្ស៊ី

• លោកមិនប្រឆាំងរុស្ស៊ីទេ ហើយអាណិតប្រជាជនរុស្ស៊ី ប៉ុន្តែមិនអាណិតលោក ពូទីន ឡើយ

• ការនិយាយអំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរគឺជាការរំខាន ការប្រើប្រាស់អាវុធនៅអ៊ុយក្រែនគឺជា “អំពើព្រៃផ្សៃ”

• លោកជឿថា ប្រធានាធិបតីពូទីន យល់ថា ការប្រើប្រាស់អាវុធគីមីដោយរុស្ស៊ីនឹងជា មហន្តរាយសម្រាប់គាត់

លោក Jens Stoltenberg ប្រមុខអង្គការណាតូ

NATO - Opinion: Press conference by NATO Secretary General Jens Stoltenberg  following the meeting of NATO Ministers of Foreign Affairs, 23-Mar.-2021

• ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនគឺជា វិបត្តិសន្តិសុខធំបំផុតក្នុងមួយជំនាន់ ហើយយើងឈររួបរួមគ្នា ដើម្បីរក្សាសម្ព័ន្ធភាពរបស់យើងឲ្យរឹងមាំ និងប្រជាជនរបស់យើងឲ្យមានសុវត្ថិភាព

• ណាតូ បានព្រមព្រៀងពង្រឹងការការពាររបស់ខ្លួន ដោយការដាក់ពង្រាយទាហាន ៤០ ០០០នាក់ ទៅកាន់ផ្នែកខាងកើតរបស់ខ្លួន ក្នុងការឆ្លើយតបទៅនឹងការវាយលុករបស់រុស្ស៊ី

• ក្រុមសមរភូមិថ្មីចំនួនបួន នឹងត្រូវបញ្ជូនទៅប្រទេសស្លូវ៉ាគី ហុងគ្រី ប៊ុលហ្គារី និងរូម៉ានី

• ការការពារតាមអ៊ីនធឺណិតកំពុងត្រូវបានពង្រឹង ហើយណាតូក៏នឹងជួយអ៊ុយក្រែនការពារខ្លួនប្រឆាំងនឹង ការគំរាមកំហែងផ្នែកជីវសាស្ត្រ គីមី វិទ្យុសកម្ម និងនុយក្លេអ៊ែរផងដែរ

• ការប្រើប្រាស់អាវុធគីមី នឹងផ្លាស់ប្តូរស្ថានភាពជម្លោះនេះទាំងស្រុង។ វានឹងក្លាយជាការរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ ហើយវានឹងមានផលវិបាកធំធេង

• ការលុកលុយរបស់លោក ពូទីន លើអ៊ុយក្រែន បានផ្លាស់ប្តូរបរិយាកាសសន្តិសុខរបស់យើងសម្រាប់រយៈពេលវែង ហើយណាតូបានត្រៀមខ្លួនសម្រាប់ការធ្វើដំណើរដ៏វែងឆ្ងាយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ រុស្ស៊ី និងអ៊ុយក្រែន ដោះដូរឈ្លើយសឹក ជាលើក ដំបូង ចាប់ តាំង ពី សង្គ្រាម ផ្ទុះឡើង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម