ព័ត៌មានអន្ដរជាតិ
ចិនថា អ្នករាល់គ្នាដឹងហើយ នរណាត្រូវបន្ទោសបំផុតរឿងសង្គ្រាមអ៊ុយក្រែន
ក្រសួងការពារជាតិចិនបានហៅអាមេរិកថាជា«អ្នកភូតកុហក និងជាអ្នកបង្កបញ្ហា» និងបាននិយាយថា អ្នករាល់គ្នាដឹងហើយថា ប្រទេសណាជាអ្នកផ្តួចផ្តើមគំនិតដ៏ធំបំផុតចំពោះវិបត្តិអ៊ុយក្រែន។
អ្នកនាំពាក្យក្រសួង លោក Wu Qian កាលពីថ្ងៃព្រហស្បតិ៍បានអធិប្បាយលើការចោទប្រកាន់ពីមន្ត្រីអាមេរិកមិនបញ្ចេញឈ្មោះថា ទីក្រុងប៉េកាំងបានដឹងជាមុនអំពីការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន និងថា ចិនថែមទាំងបានស្នើសុំរដ្ឋាភិបាលក្រុងមូស្គូឲ្យពន្យារពេលរហូតដល់ចប់ព្រឹត្តិការណ៍កីឡាធអូឡាំពិករដូវរងានៅប៉េកាំងទៀតផង។

លោក Wu បានថ្កោលទោសចំពោះការចោទប្រកាន់ទាំងនេះរួមទាំងរបាយការណ៍អំពីចិនដែលត្រូវបានចោទថា កំពុងផ្តល់ជំនួយយោធាដល់រុស្ស៊ី។ លោកនិយាយថា ជាព័ត៌មានមិនពិតទាំងស្រុងដែលមានគោលបំណងបម្រើតែខាងស្តីបន្ទោស និងបោកប្រាស់នៅចិន។
«ការចោទប្រកាន់បង្ហាញពីមុខមាត់ពិតរបស់អាមេរិកគឺជាអ្នកភូតកុហក និងជាអ្នកបង្កបញ្ហា»។ លោកបាននិយាយ និងបន្ថែមថា ប្រទេសចិនជំទាស់ដាច់អហង្កាចំពោះការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយរបស់អាមេរិក និងព្យាបាទលើប្រទេសចិនពាក់ព័ន្ធនឹងបញ្ហាអ៊ុយក្រែន។
អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះបានសង្កត់ធ្ងន់ថា សង្គ្រាមអ៊ុយក្រែនបានកើតចេញពីហេតុផលផ្សេងៗ និងក្នុងរង្វង់នៃបរិបទប្រវត្តិសាស្ត្រស្មុគស្មាញ ប៉ុន្តែបន្ថែមថា ៖«យើងទាំងអស់គ្នាយល់ថា អំណាចធំមួយដែលទទួលខុសត្រូវធំបំផុតសម្រាប់វិបត្តិនាពេលបច្ចុប្បន្ននេះគឺដូចក្នុងពាក្យចចាមអារ៉ាមជាក់ស្តែងនៅវ៉ាស៊ីនតោន»។
លោក Wu បាននិយាយថា ទីក្រុងប៉េកាំងត្រូវការគ្រប់ភាគីទាំងអស់រក្សាទ្វារបើកចំហរសម្រាប់ការចរចា ពិគ្រោះយោបល់ និងសន្ទនាដើម្បីបន្ថយស្ថានភាពនៅអ៊ុយក្រែន និងថា ចិននឹងដើរតួនាទីស្ថាបនាក្នុងការស្វែងរកសន្តិភាព៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ៦ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់