ព័ត៌មានអន្ដរជាតិ
កុងតឺន័រដឹកជញ្ជូនទំនិញពី ចិន មក វៀតណាម ជាច្រើនគ្រឿងកំពុងជាប់គាំង
ផលប៉ះពាល់នៃការបិទខ្ទប់ចុងក្រោយបង្អស់របស់ប្រទេសចិនពាក់ព័ន្ធនឹងវីរុសកូវីដ ១៩ កំពុងអុកលុកវិស័យធុរកិច្ចរបស់ប្រទេសវៀតណាម ហើយបានរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ជាសកលដែលទាក់ទងនឹងយុទ្ធសាស្ត្រ “សូន្យកូវីដ” របស់រដ្ឋាភិបាលចិនផងដែរ ។

ទន្ទឹមនោះ សហគ្រាសវៀតណាមជាច្រើនកំពុងពន្យារពេលដឹកជញ្ជូន និងស្វែងរកមធ្យោបាយកាត់បន្ថយការពឹងផ្អែករបស់ពួកគេលើទីផ្សារចិន ដែលជាបញ្ហាកាន់តែអាក្រក់ទៅៗនៅទូទាំងជំងឺរាតត្បាត ។
កប៉ាល់កុងតឺន័រជាច្រើនគ្រឿងនៅខាងក្រៅកំពង់ផែធំៗរបស់ចិនត្រូវបានជាប់គាំង និងអូសបន្លាយពេលដឹកជញ្ជូនទំនិញ នៅពេលដែលការផ្ទុះឡើងនៃវីរុសកូវីដ ១៩ នៅក្នុងមជ្ឈមណ្ឌលនាំចេញផលិតកម្មរួមទាំងទីក្រុង Shenzhen និង Dongguan ។

មុនពេលការចាក់បិទនាពេលបច្ចុប្បន្ន ជាធម្មតាវាចំណាយពេលដឹកជញ្ជូនទំនិញប្រហែល ៣៥ ថ្ងៃសម្រាប់ទំនិញដែលដឹកជញ្ជូន ឬផ្ញើតាមសមុទ្រ ខណៈបច្ចុប្បន្នពេលវេលានោះបានកើនដល់ ៤៥ ថ្ងៃ ។
លោក Nguyen Van Thong នាយកក្រុមហ៊ុនមួយដែលមានឯកទេសក្នុងការនាំចូលគ្រឿងបន្លាស់សម្រាប់ម៉ាស៊ីនចំហេះខាងក្នុងបាននិយាយថា “ស្ថានភាពនេះក៏កំពុងប៉ះពាល់ដល់តម្លៃផ្គត់ផ្គង់ផងដែរ” ។

ជាចុងក្រោយលោក Thong បានបញ្ជាក់ថា “យើងនៅតែស្វែងរកមធ្យោបាយនាំចូលទំនិញ ប៉ុន្តែពេលវេលាដឹកជញ្ជូនពិតជាយូរ ហើយតម្លៃសម្រាប់ទំនិញផ្សេងៗគ្នាក៏កំពុងកើនឡើងផងដែរ” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Tuoi Tre
ចុចអាន ៖ ចិន កំពុងផលិតយន្តហោះល្បឿនលឿនជាងសំឡេង ធ្វើដំណើរទៅ ទីក្រុងញូវយ៉ក ប្រើពេលត្រឹម ១ ម៉ោង

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង