Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky៖ អឺរ៉ុបយឺតពេលហើយ ក្នុងការបញ្ឈប់ រុស្ស៊ី (មានវីដេអូ)

បានផុស

នៅ

ប៉ុន្មានម៉ោងមុននេះ មេដឹកនាំអ៊ុយក្រែនលោក Volodymyr Zelensky បានថ្លែងសុន្ទរកថាទៅកាន់កិច្ចប្រជុំកំពូលក្រុមប្រឹក្សាអឺរ៉ុបនៅទីក្រុង ព្រុចសែល ក្នុងប្រទេស បែលហ្ស៊ិក។

This image has an empty alt attribute; its file name is zelenskimesaj-1-1024x576.jpg

លោកបានគូសបញ្ជាក់ពីការបំផ្លិចបំផ្លាញ និងការខូចខាតដែលបង្កឡើងដោយរុស្ស៊ី នៅក្នុងប្រទេសរបស់គាត់ ហើយលោកបានថ្លែងអំណរគុណដល់អឺរ៉ុប សម្រាប់ការរួបរួមគាំទ្រ អ៊ុយក្រែន។

បន្ទាប់មក លោកបានប្រាប់មេដឹកនាំអឺរ៉ុបដោយត្រង់ថា ពួកគេបានធ្វើសកម្មភាពយឺតពេលហើយ ក្នុងការបញ្ឈប់រុស្ស៊ី។

This image has an empty alt attribute; its file name is 806x378-zelensky-says-russia-using-phosphorus-bombs-its-neighbours-in-danger-1648121900794.jpg

លោកនិយាយថា “អ្នកបានអនុវត្តទណ្ឌកម្ម យើងដឹងគុណ។ ទាំងនេះគឺជាជំហានដ៏មានឥទ្ធិពល ប៉ុន្តែវាយឺតពេលបន្តិចហើយ”។ លោកបន្ថែមថា ប្រសិនបើមានការដាក់ទណ្ឌកម្មការពារជាមុន ប្រហែលរុស្ស៊ីមិនធ្វើសង្រ្គាមទេ”។

លោកក៏បានចង្អុលទៅបំពង់បង្ហូរឧស្ម័ន Nord Stream 2 ផងដែរ ដោយលោកបានលើកឡើងថា ប្រសិនបើវាត្រូវបានបិទមុននេះ រុស្ស៊ីនឹងមិនបង្កើតវិបត្តិឧស្ម័នឡើយ។

This image has an empty alt attribute; its file name is methode_times_prod_web_bin_131e0af2-ab9c-11ec-8da7-c2b9b8c9eee5-1024x683.jpg

បន្ទាប់​មក លោក Zelensky ក៏បាន​អង្វរករ​ប្រទេស​ជិតខាង ឲ្យ​អនុម័ត​សំណើ​របស់​អ៊ុយក្រែន​ដើម្បី​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុបផងដែរ។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ លោក Zelensky បានធ្វើសុន្ទរកថាជាច្រើនទៅកាន់សភាជុំវិញពិភពលោក ហើយលោកមិនខ្លាចក្នុងការរិះគន់ប្រទេសលោកខាងលិចនោះទេ ចំពោះអ្វីដែលលោកមើលឃើញថា ជាការបរាជ័យក្នុងការផ្តល់ការគាំទ្រគ្រប់គ្រាន់៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ចំណុចសំខាន់ៗដែលមេដឹកនាំពិភពលោក លើកឡើងក្នុងកិច្ចប្រជុំកំពូល ណាតូ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៣ នាទីutes មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៣៩ នាទីutes មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៥២ នាទីutes មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៩ ម៉ោង មុន

សូមប្រយ័ត្ន! កម្ពុជា នឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១មេសា

Sokha Hotels

ព័ត៌មានពេញនិយម