Connect with us

ព័ត៌មានអន្ដរជាតិ

ធ្លាក់ឧទ្ធម្ភាគចក្រប៉ូលិសមួយគ្រឿងនៅ ថៃ  ខណៈចុះចតជាមួយមនុស្ស ៦ នាក់

បានផុស

នៅ

ប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលាម៉ោង ២រសៀលថ្ងៃទី២៥ ខែមីនានេះ មានករណីធ្លាក់ឧទ្ធម្ភាគចក្រប៉ូលិសមួយគ្រឿង ក្នុងអំឡុងពេលកំពុងចុះចតនៅទីលានចុះចតឧទ្ធម្ភាគចក្ររបស់ស្នងការនគរបាលជាតិលេខ២១ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តសុរិន្ទ ប្រទេសថៃ ។

ក្នុងឧបទ្ទវហេតុនេះ ទាំងអ្នកបើកឧទ្ធម្ភាគចក្រ និងអ្នករួមដំណើរសរុបទាំងអស់ ៦នាក់ បានធ្វើដំណើរពីទីលានចុះចតឧទ្ធម្ភាគចក្រស្នងការនគរបាលខេត្តណាខនរ៉ាតស៊ីម៉ា ទៅកាន់ទីលានចុះចតឧទ្ធម្ភាគចក្រស្នងការនគរបាល លេខ២១ ខេត្តសុរិន្ទ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងខណៈពេល​កំពុងចុះចតស្រាប់តែមានខ្យល់​បក់​​ចូល​ផ្នែក​ខាង​ក្រោយ​នៃម៉ាស៊ីន ​បណ្តាលឲ្យម៉ាស៊ីនបាត់បង់ម្ចាស់ការធ្លាក់ចុះ​ដល់​ដីតែម្តង និងរងការ​ខូច​ខាតបណ្តលឲ្យអ្នកបើកឧទ្ធម្ភាគចក្រ និងអ្នករួមដំណើរទទួលរងរបួសស្រាល ។

ករណីធ្លាក់ឧទ្ធម្ភាគចក្រនេះកំពុងស្ថិត​ក្នុង​ការ​ស៊ើបអង្កេត ហើយនឹងរាយការណ៍ជូនសាធារណជនជ្រាបបន្ថែមនៅពេលក្រោយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ MGR Online

ចុចអាន ៖ ប៉ូលិស ថៃ ឆ្មក់ចូលខុនដូបើកល្បែងស៊ីសងតាមអនឡាញមួយកន្លែង ចាប់បានមនុស្ស ១៧ នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ជប៉ុន ក្លាយជា​គូប្រជែងសម្រាប់ថៃ លើទិសដៅទេសចរណ៍កំពូល​ប្រចាំអាស៊ី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក ប្រទះ​ឃើញ​សាកសពក្នុងកន្លែងដាក់​កង់​យន្តហោះ​​​​ដ៏កម្រ​បំផុត​​

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីដាក់ចេញទិសដៅសំខាន់ៗដើម្បីលើកកម្ពស់វិស័យសុខាភិបាលឲ្យកាន់តែប្រសើរ

កីឡា៣ ម៉ោង មុន

ខ្សែប្រយុទ្ធ​ចូល​​សញ្ជាតិ​វៀតណាម​ថ្មី Rafaelson លេង២​ប្រកួត ស៊ុត​បាន៣​គ្រាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តរតនគិរី៖ ដំឡូងមីធ្លាក់ថ្លៃ អ្នកដាំស្នើអ្នកទិញកុំទម្លាក់តម្លៃខ្លាំងពេក តែអ្នកទិញថា តម្លៃទិញ វាអាស្រ័យលើតម្លៃលក់ចេញ

Sokha Hotels

ព័ត៌មានពេញនិយម