Connect with us

ព័ត៌មានអន្ដរជាតិ

អ្នក​​កាសែត​​​​ផ្តល់​​ឲ្យ​​លោក​ គីម ជុងអ៊ុន​ ដូច​​រឿង​«Top Gun»​ ក្នុង​​វីដេអូ​​បាញ់មីស៊ីល(វីដេអូ)

បានផុស

នៅ

ទូរទស្សន៍​រដ្ឋ​របស់​កូរ៉េ​ខាង​ជើង​បាន​ចាក​ផ្សាយ​វីដេអូ​​ដ៏​ពិសេស​មួយ​​​​បង្ហាញ​មីស៊ីល​ជាមួយ​នឹង​មេ​ដឹក​នាំ​របស់​ខ្លួន​ក្នុង​ការ​កាត់​ត និង​រូប​ភាព​យឹត​ៗ​។ អ្នក​អត្ថាធិប្បាយ​អនឡាញ​អន្តរជាតិ​បាន​ប្រៀប​ធៀប​​វីដេអូ​នេះ​ទៅ​នឹង​ខ្សែ​ភាពយន្ត​រឿង«Top Gun» ឬ​ក៏​បទ​ចម្រៀង​របស់​កូរ៉េ​ខាង​ត្បូង​ដ៏​ល្បី​ល្បាញ ​«Gangnam Style»។

ពាក់​អាវ​ស្បែក​ភ្លឺ​ចាំង និង​ខោ​ខ្មៅ​ដើរ​ពី​មុខ​រថ​ដឹក​មីស៊ីល​ មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ុន​ បាន​​បង្ហាញ​ខ្លួន​​ក្នុង​វីដេអូ​ស្ទីល​បែប​ហូលីវូដ​សម្រាប់​ការ​បាញ់​មីស៊ីល​ចុង​ក្រោយ​បំផុត​របស់​ទី​ក្រុង​ព្យុងយ៉ាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​លោក គីម ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ស្វែង​រក​ការ​ផ្តល់ឲ្យ​នូវ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ខ្លួននូវ​ការ​ផ្លាស់​ប្តូរ​ជា​មួយ​នឹង​ឥទ្ធិពល​ឌីជីថល ​ស្វែង​រក​មធ្យោបាយ​កាន់​តែ​ទំនើប​ដើម្បី​ផ្សាយ​ពី​រឿង​រ៉ាវ​របស់​ខ្លួន។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែ​មីនា កូរ៉េ​ខាង​ជើង​បាន​បាញ់​មីស៊ីល​ប្លាស្ទិក​​អន្តរទ្វីប​ដ៏​ធំ​​នៅ​ក្នុង​ការ​សាកល្បង​មួយ​ដែល​លោក គីម បាន​និយាយ​ថា ត្រូវ​បាន​រៀប​ចំ​ឡើង​ដើម្បី​បង្ហាញ​ពី​កម្លាំង​នុយក្លេអ៊ែរ​របស់​ខ្លួន និង​រារាំង​រាល់​ចលនា​យោធា​របស់​អាមេរិក។

លោក គីម ​ដែ​ល​​ពាក់​អាចអាវ​ធំ​​ស្បែក​សត្វ និង​ពាក់​វែន​តា​ខ្មៅ​ដែល​មើល​ទៅ​មិន​មែន​ជា​ឯក​សណ្ឋាន​យោធា​ផ្លូវ​ការត្រូវ​បាន​បង្ហាញ​កំពុង​ដើរ​ក្នុង​វីដេអូ​រូប​ភាព​យឹត​ៗ​​ ខណៈ​ពេល​ទ្វារ​ឃ្លាំង​បើក​យឹត​ៗ​​ដើម្បី​បង្ហាញ​ពី​មីស៊ីល​ដ៏​មហា​សាល។

សំឡេង​​ផ្ទុះ​ដ៏​ខ្លាំង​មួយ​រំពេក ខណៈ​លោក គីម និង​មន្ត្រី​បាន​ក្រឡេក​មើល​នាឡិកាមុន​ពេល​មេ​ដឹក​នាំកូរ៉េ​ខាង​ជើង​ដោះ​វ៉ែន​តា​ចេញ​ដើម្បី​ងក់​ក្បាល​យ៉ាង​ស្ងាត់​ស្ងៀម​ដើម្បី​រំកិលមីស៊ីល​ទៅ​កាន់​ទី​តាំង​បាញ់។

ការ​រាប់​ថយ​ក្រោយ​ចាប់​ពី​៩​ចុះ​ក្រោម។ បន្ទាប់​មក​ ជំនួយ​ការ​របស់​លោក គីម ម្នាក់​បាន​ស្រែក​ថា «បាញ់»​ក្នុង​រូប​ភាព​វីដេអូ​យឹត​ៗ​មុន​ពេល​ការ​បាញ់​ជា​បន្ត​បន្ទាប់ ហើយ​ទាហាន​ផ្សេង​ទៀត​គ្រវី​ទង់​ជាតិ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ខេត្តបន្ទាយមានជ័យ​ និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន សន្យា​សហការ​គ្នា​បំបែក​ទី​តាំង​ឧក្រិដ្ឋកម្ម និង​អំពើ​ឆបោក​ឱ្យ​អស់

សន្តិសុខសង្គម៨ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ១០ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

សន្តិសុខសង្គម៨ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍១៣ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម២០ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម