ព័ត៌មានអន្ដរជាតិ
NASA ទម្លាយមូលហេតុបោះទុនកប់ក្ដោង បង្កើតគ្រាប់រ៉ុកកែត ខ្លាំងបំផុតក្នុងលោក (មានវីដេអូ)
រ៉ុកកែត SLS (Space Launch System) គឺជារ៉ុកកែតដែលវែងបំផុតមិនធ្លាប់មាន ដោយមានកម្ពស់ដូចជាអគារ៣២ជាន់ ឬខ្ពស់ជាងវិមានដ៏មហិមាដូចជា “រូបសំណាកសេរីភាព” និងគ្រាប់រ៉ុកកែតដែលត្រូវប្រើរួមគ្នាជាមួយយានអវកាស ORION ដែលនឹងឡើងបេសកកម្ម ក្រោមគម្រោង “Artemis” ខាងមុខនេះ ។

NASA បាននិយាយថា គម្រោង SLS-ORION ចាយថវិកាអភិវឌ្ឍន៍ប៉ាន់ស្មានចំនួន ៣៧ ពាន់លានដុល្លារ គឺជាឆ្អឹងខ្នងនៃគម្រោង Artemis របស់ NASA ជាមួយនឹងគោលដៅបញ្ជូនអវកាសយានិកត្រឡប់ទៅឋានព្រះចន្ទម្តងទៀត និងការធ្វើអាណានិគមរយៈពេលវែងនៅលើព្រះចន្ទ ឬជាមូលដ្ឋានសម្រាប់គម្រោងអាណានិគមលើភពព្រះអង្គារបន្ថែម។

ការធ្វើតេស្តដំបូង នឹងមិនមាននាវិក។ ប៉ុន្តែបើជោគជ័យ បេសកកម្មពីរដែលនៅសល់ នឹងនាំមនុស្សត្រឡប់ទៅឋានព្រះចន្ទជាលើកដំបូងបន្ទាប់ពីជាង ៥០ ឆ្នាំ។ ទន្ទឹមនោះ វានឹងបង្កើតទំព័រថ្មីនៃប្រវត្តិសាស្ត្រមនុស្សជាតិ។ ព្រោះអ្នកដែលនឹងធ្វើដំណើរទៅឋានព្រះចន្ទម្ដងទៀត នឹងក្លាយជាស្ត្រីដំបូងគេ ហើយអាចជាស្ត្រីស្បែកខ្មៅដំបូងគេក្នុងពិភពលោក នៅក្រោមគោលបំណងចម្បងរបស់ NASA គឺចង់ផ្តល់សញ្ញានៃ “លំហជារបស់មនុស្សទាំងអស់ ដោយមិនរើសអើងពណ៌ស្បែក”៕
សូមទស្សនាវីដេអូខាងក្រោមនេះ៖
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អង្គការ NASA គ្រោងបង្កើតរ៉េអាក់ទ័រនុយក្លេអ៊ែរនៅភពព្រះចន្ទ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ